ក្រសួងទេសចរណ៍ នៅថ្ងៃចន្ទ ទី១៧ ខែមេសានេះ បានបង្ហាញរបាយការណ៍តួលេខចំនួនអ្នកទេសចរណ៍ដែលកម្ពុជាទទួលបានក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ឆ្នាំ២០២៣នេះ គឺមានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។
ក្នុងរបាយការណ៍ខ្លួនក្រសួងទេសចរណ៍បានបង្ហាញតួលេខគោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃ រួមមាន៖
១− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់

២− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់

៣− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់

៤− រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់

៥− ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់

៦− ខេត្តកំពត ៨៧០.៣៩៩ នាក់

៧− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់

៨− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់

៩− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់

១០− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់

ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ ក្រសួងទេសចរណ៍អះអាងថា គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគជាដើម៕