គ្រូភ្លេងប្រពៃណីខ្មែរប្រចាំគ្រួសារត្រកូលខាត់ និងត្រូវជាឪពុកបង្កើត របស់អ្នកនាង ខាត់ សុឃីម គឺលោក លាវ ខាត់ បានទទួលមរណភាពហើយក្នុងអាយុ ៦៨ឆ្នាំ នៅ វេលាទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ។

លោក លាវ ខាត់ គឺជាសិល្បករជើងចាស់ផ្នែកចម្រៀង និងភ្លេងប្រពៃណីខ្មែរតាំងពីអំឡុងឆ្នាំ១៩៩០។ លោកធ្លាប់មានឈ្មោះបោះសំឡេងខ្លាំងបន្ទាប់ពីលោកបានឡើងបង្ហាញសមត្ថភាពសិល្បៈប្រពៃណីខ្មែររបស់លោកនៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់ ហើយលោកថែមទាំងបានបណ្ដុះបណ្ដាលកូនៗរបស់លោកទាំង៩នាក់ឲ្យស្គាល់ពីសិល្បៈប្រពៃណីខ្មែរទៀតផងនោះ។

កូនរបស់លោកមួយចំនួនធំ បានបន្តចាប់អាជីពជាជាអ្នកសិល្បនឹងមួយចំនួនទៀត បានចេញទៅរស់នៅក្រៅប្រទេសបន្ទាប់ពីមាន ស្វាមីរបស់នៅក្រៅប្រទេស។
មរណភាពលោកគ្រូ លាវ ខាត់ ដែលជា ឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីមនេះ បានធ្វើឲ្យមហាជនមានសម្ដែងការសោកស្ដាយ នឹង អាណិតអាសូរជាខ្លាំង។ ក្រុមអ្នកសិល្បៈដែលធ្លាប់មានអនុស្សាវរីយ៍ ជាមួយត្រកូលខាត់ មួយនេះ បានបង្ហោះនៅសារសម្ដែងការសោកស្ដាយ នឹង ចូលរួមចែករំលែកទុក្ខជាច្រើនអ្នក។ ក្នុងនោះដែរ អ្នកខ្លះក៏បានទៅ ចូលបុណ្យសបដោយផ្ទាល់ ផងដែរ។

ឪពុករបស់អ្នកនាង ខាត់ សុឃីម ត្រូវបានគេដឹងថា មានជំងឺលើសឈាមប្រចាំកាយ ហើយកូនៗរបស់ លោកក៏ធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាច្រើនលើកផងដែរ។ បច្ចុប្បន្នសពលោកគ្រូ ត្រូវបានគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯស្រុកកំណើត នាភ្នំប្រសិទ្ធិ ស្រុកពញាឮ ខេត្តកណ្ដាល៕



