នាយក្រឹម បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រលោក កោតសរសើរជាខ្លាំងបន្ទាប់ពី តារាកំប្លែង ចាសវង្សា រូបនេះ ជំនួបមួយជាមួយសម្ដេចក្រឡាហោម ស ខេង ហើយនាយបាន រៀបរាប់ពីទុក្ខលំបាក របស់សិល្បករ ដែលកំពុងធ្លាក់ខ្លួនឈឺ ។ ក្នុងជំនួបនេះ នាយទទួលប្រាក់ជាច្រើនដុល្លារយកមកជួយសិល្បករដែលបាត់បង់សមត្ថភាពសម្ដែងដោយសារតែជំងឺ មាន លោក សួស សងវាចានិងនាយ ក្ដឹប ។

ជាទូទៅ នាយក្រឹម បើទោះជាលើឆាកសម្តែងភាពរីករាយអោយគេបានសើច ក៏លោកនៅតែយកអារម្មណ៍គិតគូបងប្អូនសិល្បៈ ដែលមានទុក្ខព្រួយទៅតាមលទ្ធភាព។ ជាក់ស្តែក ពេលនេះរូបភាពថ្មីមួយដែល នាយក្រឹប បានធ្វើ ក្រោយពីជួបជំនួបមួយជាមួយថ្នាក់ដឹកនាំលំដាប់ប្រទេស។ នៅលើបណ្ដាញសង្គមរបស់ នាយក្រឹម បានធ្វើអោយគេចាប់អារម្មណ៏ខ្លាំង បន្ទាប់ពីតារាកំប្លែងជើងចាស់មួយនេះ ធ្វើការបង្ហោះខ្លឹមសារអរគុណ ថ្នាក់ដឹកនាំ ដែលគិតគូសិល្បករ។ជាក់ស្ដែងក្រោយជំនួបមួយជាមួយសម្តេច ស ខេង នាយក្រឹម បានលាភជ័យទទួលប្រាក់ជាច្រើនដុល្លារយកមកជួយសិល្បករបាត់បង់សមត្ថភាព សម្ដែងដោយសារតែជំងឺ។

ក្នុងបណ្ដាញសង្គមរបស់នាយក្រឹម បានបង្ហោះថា « ថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានផ្ដល់ថវិកាជួយដល់សិល្បករ តារាចំរៀង និងតារាកំប្លែង ដែលបាត់បង់សមត្ថភាព ១ .លោក សួស សងវាចា (ចំនួន2000$) ២. លោក ឃុន ចាន់ក្ដឹប (ចំនួន1000$) តាមរយៈ ខ្ញុំបាទ អ៊ូ ប៉ុណ្ណារ៉ាត់ (នាយក្រឹម) បានយកទៅឱ្យដោយផ្ទាល់ដៃដល់លោកទាំងពីរ»។

ជាមួយគ្នានោះដែរនាយ ក្រឹម សូមប្រសិទ្ធិពរជ័យជូនដល់សម្ដេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ ជួបប្រទះតែសចក្ដីចម្រុងចម្រើន សុខដុមរមនា វិបុលសុខបវរមហាប្រសើរ សិរីមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីនាំប្រាក់ទាំងនោះទៅជូនដល់ សិល្បៈករទាំងពីរដែលកំពុងធ្លាក់ខ្លួនឈឺ ហើយបង្ហោះពីសកម្មភាពលើបណ្ដាញសង្គមភ្លាម បានធ្វើឲ្យអ្នកគាំទ្រនាយ ក៏ដូចជា មហាជនកោតសរសើរនៅ ទឹកចិត្តតារាកំប្លែងនេះជាខ្លាំង។

សូមបញ្ជាក់ផងដែរថា លោក សួស សងវាចានិងនាយ ក្ដឹប ត្រូវបានគេដឹងថា មានជំងឺរងសម្ពាធឈាន ងាប់១ចំហៀងខ្លួនជាច្រើនឆ្នាំមកហើយដូចគ្នា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ៕
