ចាប់ពេលនេះតទៅ សម្រាប់បងប្អូនដែលចង់ទៅកំសាន្ត ស្រូបខ្យល់អាកាស បោះតង់ នៅឧទ្យានបោះតង់ CampingPark Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត ហើយខ្ជល់ចំណាយពេលជិះម៉ូតូ លោកអ្នកអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំបាន។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

បើតាមក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ បានឱ្យដឹងថា ក្រុមហ៊ុន បានបន្ថែមជើងធ្វើដំណើរថ្មីរបស់ខ្លួន ពីភ្នំពេញទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលចាប់បើកដំណើរការនៅថ្ងៃទី១ ខែកក្កដានេះតទៅហើយ។ ការបន្ថែមជើងធ្វើដំណើថ្មីនេះ គឺធ្វើឡើងតបតាមសំណូមពរអតិថិជនដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ ឧទ្យានបោះតង់ CampingPark Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត ដែលជាកន្លែងល្បីល្បាញលើបណ្តាញសង្គម និងមានទេសភាពស្រស់ស្អាតឱ្យទាក់ទាញ។

ប្រភពដដែល បានបន្តថា សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ដែលចំណាយពេលតិចដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តទៀតនោះ គឺលោកអ្នកអាចមើលនៅវិធីដូចខាងក្រោមនេះ៖
👉🏻ទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបាន 5ភាគរយបន្ថែម
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
👉🏻វេបសាយសម្រាប់កក់ : www.vireakbuntham.com
📲តេឡេក្រាម Link : https://t.me/vireak_buntham
យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម និងចង់កក់ទុកមុន លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 081 911 911 ។
សូមជម្រាបជូនដែរថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនល្បីឈ្មោះមួយ ដែលល្បីខាងដឹកជញ្ជូន និងបញ្ញើឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលអាចធ្វើដំណើរ ឬផ្ញើទំនិញ ទៅកាន់ប្រទេសថៃ និងវៀតណាមបាន។ លើសពីនេះថ្មីៗនេះ ក្រុមហ៊ុន ក៏ទើបបានចេញ App ថ្មីមួយឈ្មោះថា VET Express ដែលអាចទាញយកបាននៅលើទូរសព្ទដៃទាំងប្រព័ន្ធ iOS និង Andriod ដើម្បីតាមដានប្រតិបត្តិការបញ្ញើទំនិញ ឬអាចកក់សំបុត្រក្នុងការធ្វើដំណើរបានផងដែរ៕




