យ៉ាងតិចទឹកប្រាក់ចំនួន១០០០ ដុល្លារ ត្រូវបាន តារាចម្រៀង ខាន់ ជេមស៌ រួមជាមួយ លោកអគ្គនាយក ASPOR យកទៅជួយដល់គ្រួសារភ្លើងឆេះផ្ទះនៅផ្លូវត្រសក់ផ្អែមកាលពីពេលថ្មី ហើយបច្ចុប្បន្ននោះ តារាចម្រៀងរូបនេះ កំពុងតែស្វែងរក សប្បុរសជនជាច្រើនទៀត ដើម្បីបន្តជួយដល់ក្រុមគ្រួសារមួយនេះ។

នៅលើផេកផ្លូវការរបស់”ខាន់ ជេមស៌ KHAN JAMES” តារាចម្រៀងរូបនេះ បានបង្ហាញពីសកម្មភាពសប្បុរសធម៌នេះ ដោយមានសប្បុរសជនចូលរួមជាបន្តបន្ទាប់់។ ខាន់ ជេមស៌ បានឲ្យដឹងថា សម្រាប់ក្រុមគ្រួសារដែលរងគ្រោះនោះ លោករួមជាមួយលោកអគ្គនាយក ASPOR ១០០០ ដុល្លារហើយ ចំណែកកម្មករដែលស្លាប់ក្នុងហេតុការណ៍នោះ លោកបានធ្វើដំណើរយកទៅជូនក្រុមគ្រួសារ៦៥០ ដុល្លារ ក្នុង១គ្រួសារ។

ថវិកាសរុបសរុបដែលសប្បុរសជនបានចូលរួមជាមួយលោកនោះ មានសរុបរហូតដល់ទៅជាង៣ពាន់ដុល្លារ។ នេះមិនមែនជា សកម្មភាពសប្បុរសធម៌លើកទី១ របស់លោក ខាន់ ជេមស៌ ឡើយជារឿយៗ តារាចម្រៀងដែលទើបតែក្លាយជា ទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា ឲ្យក្រុមហ៊ុន “ASPOR” រូបនេះ តែងតែ ជួយដល់ជនក្រីក្រជាញឹកញាប់៕




