បទចម្រៀង «មីឆុងមីឆា» ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ឥឡូវផលិតកម្ម Galaxy Navatra ចេញ MV ត្រជាក់ភ្នែកកម្រិតស្តង់ដារអន្តរជាតិជាផ្លូវការហើយនៅប៉ុន្មានម៉ោងមុននេះ។

វីដេអូចម្រៀង MV លំដាប់អន្តរជាតិបទ « មីឆុង មីកំប៉ុង មីឆា » ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលចេញក្តៅៗនេះ កំពុុងអង្រួញបេះដូងមហាជនជាមួយប្រភេទ MV កម្រិត Hollywood នូវការបង្ហាញស្នាដៃសម្តែងរបស់កំពូលតារាចម្រៀងទាំងពីរដួង មិនធ្លាប់មានពីមុនមក ។

Galaxy Navatra គឺជាផលិតកម្មចម្រៀងធំមួយដែលបានផលិតបទចម្រៀងល្បីៗជាច្រើនសម្រាប់តារាចម្រៀងរបស់ខ្លួន មិនថាបទចម្រៀងមនោរសញ្ចេតនា ឬ បទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ គឺមានគ្រប់រសជាតិ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន សូម្បីតែបទចម្រៀង « មីឆុង មីកំប៉ុង មីឆា » ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra អស់រយៈពេលជាយូរមកហើយនោះ នៅតែទទួលបានការគាំទ្រច្រើនមិនធម្មតា រហូតផលិតកម្ម Galaxy Navatra បានសម្រេចចិត្តផលិត MV ចម្រៀងនេះឡើងទៅតាមការសំណូមពររបស់អ្នកគាំទ្រ ។

តាមរយៈ MV ដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ច័ន្ទសីម៉ា មិនថាស្ទាយនៃការតុបតែងខ្លួន និងការស្លៀកពាក់របស់តារាចម្រៀងទាំងពីរដួង ពិតជាប្លែក គួរឱ្យចាប់អារម្មណ៍ ជាពិសេសបច្ចេកទេសនៃការថតរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា ពិតជាអស្ចារ្យ ត្រូវតាមស្តង់ដាអន្តរជាតិយ៉ាងពិតប្រាកដ ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនា MV បទចម្រៀង«មីឆុងមីឆា» ដូចខាងក្រោម៖



