បន្ទាប់ពីថតនៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ឃើញមានបែកធ្លាយរូបសម្តែង របស់គាត់ជាមួយសត្វ ដង្កូវយ៉ាងស្តែង សឹងមិនគួរឱ្យជឿ។«ទោះបីជានេះជាលើកទី១ សម្រាប់ នាងខ្ញុំក្នុងការសម្តែងឈុតដ៏ព្រឺព្រួចបែបនេះ នាងខ្ញុំក៏ហ៊ានធ្វើដែរ។ នាងខ្ញុំជឿថា ស្នាដៃល្អទាល់តែមានការលះបង់ខ្លះ។ ដូច្នេះ សង្ឃឹមថាទស្សនិកជន នឹងអាចពេញចិត្តការសម្តែង របស់នាងខ្ញុំផ្ទាល់ ក៏ដូចតារាសម្តែងផ្សេងៗទៀត»នេះបើតាមចំណាប់អារម្មណ៍ផ្ទាល់ របស់អ្នកនាងស្រីអូន។

បើលោកអ្នកចង់ដឹងថាដំណើរការថតនៅបាត់ដំបងប្រព្រឹត្តទៅយ៉ាងណានោះ អាចទស្សនារូបភាពក្រៅឆាកមួយចំនួនទៀត។ គ្រាន់តែឃើញ ក៏យើងដឹងថាក្រុមការងារ និងតួសម្តែង សុទ្ធតែប្រឹងប្រែងអស់ពីលទ្ធភាព តាមបែបស្តង់ដារដែរ។

សូមបញ្ជាក់ថាខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជធានីភ្នំពេញនៅពាក់កណ្ដាលខែសីហាយើងនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន«ដេនស៊ីងរ៉េន» ដែល ចែកចាយរឿង «កម្ម» បញ្ជាក់ ថានៅអាចចាក់បញ្ចាំងនៅដើមឆ្នាំ២០២១ដូចគ្រោងទុក បន្ទាប់ពីដំណើរការកាត់ត និង បច្ចេកទេសCGIចប់សព្វគ្រប់។








