បន្ទាប់ពីមានឈ្មោះជាថៅកែស្រី នៃម្ចាស់ផលិតផលថែរក្សាសម្រស់និងបង្កើតប្រ៊េនផ្ទាល់ខ្លួន អតីតតារាសម្តែង អ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថត ជាច្រើនសន្លឹកនិងវីដេអូឃ្លីប និងពាក្យពេជ្រមួយចំនួនទៀតផង។ មុខជំនួញមួយនេះត្រូវបានគេ វាយតម្លៃបានថា ប្រើទុនរាប់លានដុល្លារ ឯណោះ។

ហ្វេសប៊ុកផ្លូវការរបស់
អ្នកនាង គីម លីហ្សា
បានបង្ហោះវីដេអូឃ្លីប
រួមនឹងសំណេររៀបរាប់ថា
«សុំសួរមួយបងប្អូន
បើខ្ញុំបើកហាងលក់ពេជ្រ
តើជួយគាំទ្រទេ?»។
ជាមួយនិងការសួរសំនួរបែបនេះ
បានធ្វើអោយមហាជនភ្ញាក់ផ្អើល
និងមុខរបរ ថ្មីមួយនេះ
បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា
នាងកំពុងជោគជ័យលើជំនួញអនឡាញ
ដែលកំពុងវាយលុកទីផ្សារ
និងឈរលើលេខរៀងជួរមុខផងដែរ
បើធៀបជាមួយនិងផលិតផលអនឡាញល្បីឈ្មោះមួយចំនួនទៀត។

សូមរំលឹកថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមីនិងទទួលបានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះនៅតាមបណ្តាញសង្គមហ្វេសប៊ុក៕








