ក្រោយពេលទទួលបានប្រជាប្រិយ៍ភាពយ៉ាខ្លាំង និងទទួលបានចំនួនអ្នក Subscribers ដល់ ១លាននាក់រួមមកផលិតកម្ម Galaxy Navatra បស់ឧកញ៉ាឡេង ណាវ៉ាត្រា បានទទួលប៊ូតុងមាសពី YouTube ហើយ។
តាមការសរសេររៀបរាប់នៅផេកហ្វេសបុក Galaxy Navatra បានបញ្ជាក់ថា “អរគុណគ្រប់យ៉ាងសម្រាប់បងប្អូនទាំងអស់ដែលតែងគាំទ្រ Youtube របស់ផលិតកម្ម Galaxy Navatraហើយជាពិសេសអរគុណដល់ក្រុមការងារទាំងអស់ដែលបានខំប្រឹងប្រែងដើម្បីគ្រួសារដ៏កក់ក្តៅមួយនេះ” ។
ផលិតកម្ម
Galaxy ដែលទើបតែប្ដូរឈ្មោះមកជា
ផលិតកម្ម Galaxy Navatra
ត្រូវបានគេដឹងថា
ជារបស់ឧកញ៉ាឡេង ណាវ៉ាត្រា
សេដ្ឋីវ័យក្មេងកំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ។ផលិតកម្មមួយនេះ
បង្កើតឡើងតាំងតែ ពីលោកឧកញ៉ា
នៅជា ពលករខ្មែរនៅ
ប្រទេសកូរ៉េមកម្លេះ។
Galaxy Navatra ចាប់ផ្ដើមកាន់តែត្រូវបានមហាជនចាប់អារម្មណ៍បន្ទាប់ពី វត្តមានអ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ ដែលចេញពីផលិតកម្មថោន ចូលមកកាន់។ បច្ចុប្បន្ន មានតារាចម្រៀងល្បីៗ មកជ្រក ក្រោមដំបូល Galaxy Navatra ច្រើនដែលនាំផលិតកម្មមួយនេះកាន់តែមានប្រជាប្រិយភាព ដូចជា តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី ធឿប បូរី លោក ខេម នឹង កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិជាដើម។
តាមការឲ្យដឹងពី លោក យឹម តាស្រង់ បច្ចុប្បន្ន Channel YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra មានចំនួនអ្នក Subscribers រហូតដល់ 1.29M subscribersលាននាក់ហើយ គិតត្រឹមថ្ងៃទី ១៦ កញ្ញា ២០២០ នេះ។ ជាមធ្យម មានអ្នកចូលទស្សនា Youtube Galaxy Navatra ក្នុងមួយថ្ងៃៗដល់ទៅជាង 4លានដងឯណោះ ។
បើផ្អែកលើ Business Insider ចំនួនអ្នកចូលទស្សនានេះគេប៉ាន់ប្រមាណ Galaxy អាចរកចំណូលពី Youtube បានច្រើនណាស់១ខែៗ៕