អ្នកឧកញ៉ា ពុង ពីវ ដែលជាមហាសេដ្ឋីអចលនទ្រព្យលំដាប់កំពូលក្នុងប្រទេសកម្ពុជា បានបុគ្គលិកជាច្រើននាក់ចូលលេងកម្សាន្តក្នុងពិភពទឹកកកយ៉ាងសប្បាយរីករាយនាចុងសប្តាហ៍នេះ នៅជាប់នឹងការិយាល័យក្រុមហ៊ុន ពិភពថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២០ ខែតុលានេះ។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះរូបភាពក្នុងពិភពទឹកកកសិប្បនិម្មិតនៅស្រុកខ្មែរជាច្រើនសន្លឹកជាមួយបុគ្គលិក អមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «អ្នកឧកញ៉ា ហុង ពីវ បាននាំបុគ្គលិកចូលលេងកម្សាន្តក្នុងពិភពទឹកកកជាប់ការិយាល័យ បុរី ពិភពថ្មី ទល់មុខ AEON II»។
ពិភពព្រិលទឹកកកដ៏ចម្លែកអស្ចារ្យដំបូងនៅស្រុកខ្មែរនេះ ត្រូវបានគេដឹងថា វិនិយោគដោយក្រុមហ៊ុន WOWNOW ដែលចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២០ ខែតុលានេះតទៅ ស្ថិតនៅទល់មុខ អ៊ីអន២ ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ៕
សូមទស្សនារូបភាពខាងក្រោម៖






