ដោយសារតែស្រឡាញ់បទរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ខ្លាំងពេកបានធ្វើឲ្យអ្នកលក់ឡេល្បីឈ្មោះ Ah Gi Leader សម្រេចចិត្តយកបទ “អួតថាសង្ហារជាងគេនៅភ្នំពេញ” មកcover ចេញជា MV ឡូយកប់គ្រាន់តែចេញមិនបានមួយថ្ងៃផងមានអ្នកទស្សនាជិត១លានដងទៅ។

បើតាមស្រីស្អាត AhGi បានឲ្យដឹងថា មូលហេតុដែលខ្លួនយកបទចម្រៀង ខេមរៈ ស្រីពៅ មក Cover ចេញជា MV បទចម្រៀងដោយសារតែការស្រឡាញ់ ព្រោះបទនេះពីរោះខ្លាំងណាស់នៅពេលទំនេរពីការងាររកស៊ីម្ដងៗនាង តែងតែយកបទនេះមិនច្រៀងរាំមិនសូវលស់ពេលប៉ុន្មានទេ ដើម្បីកម្សាន្តអារម្មណ៍។
បន្ថែមពីនេះនាង ថា៖” ពេលយកបទគាត់មកច្រៀងអ៊ីចឹងមានអារម្មណ៍ថានឹកដល់គាត់ខ្លាំងណាស់បង មិនគួរគាត់អាយុខ្លីលាចាកលោកទៅលឿនដូច្នេះសោះ បើគាត់នៅរស់មានជីវិតមិនដឹងថាគាត់ល្បីប៉ុណ្ណាទេ ព្រោះបទច្រៀងដែល ខេមរៈ ស្រីពៅ ច្រៀងសុទ្ធតែល្បីៗ សំឡេងគាត់មិនចាញ់បងសិរីមន្ត ប៉ុន្មានទេ”។

បទ “អួតថាសង្ហាជាងគេនៅភ្នំពេញ” ដែល AhGi យកមកCover នេះដែរ សម្ដែងដោយ តេង ដាណា មីង យូ Nuk Nuk Pagnavattanac Oun ថតដោយលោក វ៉ុន វឌ្ឍនៈ និងផលិតដោយលោក វីសាល រីខត។
ជាចុងក្រោយអ្នកលក់ឡេល្បីឈ្មោះ និងជាតារាចម្រៀង AhGi Leaders ក៏សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនៅក្នុងបទនេះគ្រាន់តែជាការសម្ដែងកំប្លែងតែប៉ុណ្ណោះ អរគុណបងៗ អគុណដល់បងៗទាំងអស់គ្នា។
គួររម្លឹកថា កាលពីមួយខែមុន Ah Gi Leader បានចេញMV បទចម្រៀង “Maboy” ទទួលបានគាំទ្រយ៉ាងខ្លាំងបើគិតមកដល់ពេលនេះមានអ្នកទស្សនាជិត៥លានដងហើយ៕





