កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានបញ្ចេញបទថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» ដែលបទចម្រៀងកំពុងតែផ្ទុះ និងចាក់ដោតបេះដូងយុវវ័យមួយបទនេះ មានការចូលរួមផលិត ដោយអ្នកនិពន្ធរួមគ្នាធ្វើរហូតដល់ទៅ៣នាក់ឯណោះ។
តាមការបង្ហាញបទ«ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» និពន្ធរបៀបច្រៀង ដោយអ្នកនាង សែ ចាន់ឌី ដែលជា ភរិយារបស់លោក និពន្ធទំនុកច្រៀង ដោយ Memories និងអ្នកនិពន្ធបទភ្លេងម្នាក់ទៀត ។ អ្វីដែលជាការចាប់អារម្មណ៍នោះ ជាធម្មតាបទចម្រៀង១បទ ធ្វើឡើងត្រឹមតែអ្នកនិពន្ធ២នាក់ឬ អ្នកម្នាក់ទេ គឺអ្នកនិពន្ធទំនុកច្រៀង និង អ្នកនិពន្ធមេឡូឌីច្រៀងម្នាក់ និងអ្នកនិពន្ធបទភ្លេងម្នាក់ទៀត ប៉ុន្តែសម្រាប់បទចម្រៀង១បទនេះ និពន្ធរហូតដល់ទៅ៣នាក់ឯណោះ ទម្រាំផលិតមកសម្រាប់បម្រើអារម្មណ៍ជូនទស្សនិកជន។
បទ«ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង»បានបង្កប់អត្ថន័យស្នេហា របស់បុរសម្នាក់ស្រឡាញ់គេតែម្ខាង ទោះបីឈឺចាប់យ៉ាងណាក៏ទ្រាំឲ្យតែបានក្បែរកាយពេលគេត្រូវការ រឺមើលគេពីចំងាយក៏សប្បាយចិត្តដែរ។ ជាមួយនឹងសំនៀងរបស់ លោក ឆាយ វីរៈយុទ្ធ បង្កប់នៅអត្ថន័យនៃឈឺចាប់នោះ វាពិតដាស់អារម្មណ ប្លែកមួយ ដល់ប្រិយមិត្ត ដែលបានស្ដាប់បទចម្រៀងនេះ។
ជាការកត់សម្គាល់ អ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀង បើនិយាយពី គូស្នេហ៍របស់លោក ឆាយ វីរៈយុទ្ធ គឺដឹងថា ភរិយារបស់លោកជា អ្នកនិពន្ធមួយរូបផងដែរ ដោយអ្នកនាង ធ្លាប់និពន្ធបទចម្រៀងឲ្យតារាចម្រៀងក្នុងផលិតកម្មសាន់ដេររូបនេះ តាំងតែ មិនទាន់រៀបការជាមួយគ្នាមកម្ល៉េះ។
ចង់ដឹងថា បទនេះពីរោះកម្រិតណា សូមប្រិយមិត្តទស្សនា និងស្តាប់ចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖