ក្រោយពីបែកស្នេហ៍ជាមួយបុរសជនជាតិបារាំងរួចមកគេសង្កេតឃើញថា តារាហ្វេសប៊ុក និងអ្នកលក់ឡេល្បីឈ្មោះមួយរូបគឺអ្នកនាង ចោម ច័ន្ទ កាន់តែមានរូបសម្រស់ស្រស់ស្អាតឡើង ឯមុខជំនួញទៀតសោតកាន់តែជោគជ័យលើសការរំពឹងទុក។

បើតាមសាច់ញាតិអ្នកនាង ចោម ច័ន្ទ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឥឡូវនេះបងស្រីខ្លួនមិនទាន់បានគិតគូឬបើកភ្លើងខៀវទទួលយកបុរសថ្មីមកស្អំបេះដូងនោះទេ ដោយសារតែរវល់ជាមួយមុខជំនួញអចលនទ្រព្យនៅខេត្ត និងមុខជំនួញគ្រឿងសម្អាងថែរក្សាសម្រស់បុរសនារីស្ទើរតែរកពេលទំនេរគ្មានទេ។

អ្វីដែលពិសេសនោះឆាប់ៗខាងមុខនេះអ្នកនាង ចោម ច័ន្ទ ត្រៀមនឹងនាំចូលផលិតផល៤ប្រេនមកពីប្រទេសថៃមកចែកចាយនៅកម្ពុជា និង១៥ប្រទេសផ្សេងទៀត។ ចំពោះដើមទុនក្នុងការនាំចូលទាំង៤ប្រេននេះដែរគឺអ្នកនាង ចោម ច័ន្ទ ចាយដើមទុនរាប់លានដុល្លារឯណោះ។

រីឯរូបសម្រស់របស់អ្នកនាង ចោម ច័ន្ទ កាន់តែស្រស់ស្អាតនិងក្មេងជាងវ័យក្រោយបែកស្នេហ៍បុរសជនជាតិបារាំង ដោយសារតែបងស្រី ដេនី ក្វាន់ រូបនេះឧស្សាហ៍ហាត់ប្រាណទទួលទានអាហារឲ្យទៀងទាត់ពេលវេលា។ មួយវិញទៀតអ្វីដែលពិសេសគឺអ្នកនាង ចោម ច័ន្ទ ទទួលទានខូលេជេនអ្នកនាង លក់រាល់ថ្ងៃទើបធ្វើឲ្យស្បែកភ្លឺថ្លាស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។

សាច់ញាតិអ្នកនាង ចោម ច័ន្ទ បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះមិនខ្វះទេកំលោះៗដែលមានរូបរាងសង្ហាតាមសុំស្នេហ៍ ចោម ច័ន្ទ ក្រោយបែកស្នេហ៍បុរសជនជាតិបារាំងនោះ គឺមានទាំងខ្មែរ និងបរទេស ដោយពួកគេម្នាក់ៗរងចាំតែអ្នកនាង បើកភ្លើងខៀវតែប៉ុណ្ណោះ៕






