កញ្ញា អ៉ិត ជូលីណា ដែលគេតែងឃើញច្រៀងបទCOVER លើផេក Khemarak Sereymun នៅបទចម្រៀងល្បីៗជាច្រើនកន្លងមកនោះ ពេលនេះនាងបានចេញបទចម្រៀង Original songs ផ្ទាល់ខ្លួនជាលើកដំបូងហើយមានចំណងជើងថា “ចង់ជួបមនុស្សស្មោះ” នាងត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាសាច់ញាតិរបស់ កំពូលតារាចម្រៀង ខេរៈ សិរីមន្ត មានទេពកោសល្យខាងសិល្បៈចម្រៀងខ្លាំងដែរ។

អ្វីដែលជាការចាប់អារម្មណ៍នោះសំឡេង កញ្ញា អ៉ិត ជូលីណា ត្រូវបានគេប្រៀបប្រដូចទៅនឹង មីងរបស់នាង គឺកញ្ញា ខេមរៈ ស្រីពៅ ដែលបានស្លាប់ទៅហើយនោះ។
តាមប្រភពច្បាស់ការដែលសូមមិនបញ្ចេញឈ្មោះបានទម្លាយឲ្យដឹងថា ម្ដាយរបស់ កញ្ញា អ៉ិត ជូលីណា និងឪពុកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវជាជីដូនមួយនឹងគ្នា។ គ្រួសារអ្នកទាំងពីរជាបងប្អូនស្និទ្ធស្នាលគ្នាខ្លាំង ជារឿយៗលើផេក Khemarak Sereymun ដែលជាផេកផ្លូវការរបស់លោក តែងឃើញផុសបទចម្រៀង របស់ កញ្ញា អ៉ិត ជូលីណា ដែលនាងយកបទចម្រៀងល្បីមកCOVERជាបន្តបន្ទាប់។

ទោះបីជា អ៉ិត ជូលីណា ធ្លាប់មានច្រៀងបទCOVER ជាច្រើនបទក្ដី តែនាងមិនធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួនឡើយ ពោលតារាចម្រៀងស្រី កំពុងតែរៀនថ្នាក់ទី១១រូបនេះទើបតែមាន១បទប៉ុណ្ណោះ។
បទ”ចង់ជួបមនុស្សស្មោះ” និពន្ធបទភ្លេង និងមេឡូឌី ដោយTono Saki ហ្គីតាដោយ ភួង សុភារ័ក្ស និពន្ធទំនុកច្រៀង : សេង សុវណ្ណារា។ បទចម្រៀងរបស់នាង ចេញជ្រោកក្រោម HIDE officials ។ តាមប្រភពដដែលបាននិយាយថា HIDE officials ដែលប្រកាន់គោលជំហរផលិតតែOriginal songs បានកុងត្រាជាមួយក្មួយស្រីរបស់កំពូលតារាចម្រៀងនេះរួចហើយ នឹងគ្រោងផលិតបទចម្រៀងឲ្យនាងជាបន្តបន្ទាប់ជាច្រើនបទបន្ថែមទៀត។







ចង់ដឹងថា Original songs ដំបូងរបស់កញ្ញា អ៉ិត ជូលីណា ពីរោះយ៉ាងណាសូមទស្សនានឹងស្ដាប់ទាំងអស់គ្នា៕