“ត្នោតកាហ្វេ” ដែលជាហាងមួយបង្កើតដោយអ្នកជំនួញវ័យក្មេង១រូប បានបើកសម្ពោធហើយកាលពីព្រឹកមិញនេះ ក្រោមវត្តមានតារាល្បីៗជាច្រើនរូប ព្រមទាំងអ្នកជំនួញជាច្រើនបានចូលរួម នៅលើបណ្ដោយផ្លូវ 432 សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន។

តារាល្បីៗចូលបានបង្ហាញវត្តមាន ក្នុងពិធីសម្ពោធនោះមានដូចជា កញ្ញា មាស សុខ សោភា ជា លាងឈែ ម៉ា ដូណា ឆៃ លីដាឡែន រតនៈ ពិសិដ្ឋ នឹង ក្រុមតារាតិចតុក ផាត់ តាភូជាដើម។ តាមបញ្ជាក់ពីម្ចាស់ហាងអ្នកនាង ឆាយ មួយអ៊ី វត្តមានតារាទាំងអស់ប៉ុន្មានខាងលើ សុទ្ធតែជា មិត្តភ័ក្ដិដែលរាប់អានគ្នាជាច្រើនឆ្នាំមកហើយ ពិសេសនោះ គឺកញ្ញា មាស សុខ សោភា ជា អាយដលរបស់ខ្លួន ទើបក្នុងថ្ងៃសម្ពោធមុខជំនួញរបស់អ្នកនាង មានវត្តមានរបស់កំបូលតារាចម្រៀងរូបនេះ។

“ត្នោតកាហ្វេ”
ជាហាងមួយដែលផ្ដោតលើរសជាតិកាហ្វេ
បែបថ្មីមិនធ្លាប់មាន
ក្នុងនោះដែររាល់កាហ្វេ
សុទ្ធតែមានការបញ្ចូលស្ករត្នោត
ដែលជារូបមន្តថ្មីមួយ
។ “ត្នោតកាហ្វេ”
បានយកឈ្មោះតាមរុក្ខជាតិដ៏រឹងមាំ
និងពោរពេញដោយប្រយោជន៍ដល់មនុស្សទូទៅ។
មូលហេតុដែលនាំឲ្យ ម្ចាស់ហាង
សម្រេចដាក់ឈ្មោះថា”ត្នោតកាហ្វេ”
ក៏ព្រោះ
តែម្ចាស់ហាងស្រលាញ់ឈ្មោះមួយនេះបង្ហាញពី
អត្តសញ្ញាណ ជារបស់ខ្មែរ
ហើយចង់ឲ្យបងប្អូនដែលចង់
ពីសាកាហ្វេនឹងឃើញ
ត្នោតកាហ្វេតែម្ដង។

“ត្នោតកាហ្វេ” មានការរចនាស្លាកយីហោរូបដើមត្នោតនៅលើកំប៉ុងកាហ្វេជាមួយតម្លៃសមរម្យ ដោយប្រភេទភេសជ្ជៈក្ដៅ (កាហ្វេខ្មៅ Americano កាពូឈីណូ ឡាតេ តែបៃតង និងសូកូឡា ជាដើម។
ជាជំហានដំបូង “ត្នោតកាហ្វេ” ចាប់ផ្ដើមលក់ចាប់ពីម៉ោង៧ ព្រឹករហូតដល់ ម៉ោង១១យប់ដូចហាងកាហ្វេប្រែនៗទូទៅ ប៉ុន្តែឆាប់ៗខាងមុខនេះ អាចឈានដល់ការលក់រហូត២៤ម៉ោងលើ២៤ម៉ោងតែម្ដង។ ទីតាំង ស្ថិតនៅ ផ្ទះលេខ២០A ផ្លូវ 432 សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន៕





















