ខេម ដែលជាកំពូលតារាចម្រៀងប្រចាំ Galaxy Navatra ព្រលែងរូបភាព១សន្លឹកលើ Facebook ធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់ស្រែកថា Wow ជាមួយរាងយ៉ាងសង្ហាសាច់កងៗ លេងខ្លួនបង្ហាញក្នុងអាងទឹកកណ្តាលរាជធានីភ្នំពេញ។

ក្នុងទំព័រ Facebook ផ្ទាល់ខ្លួន ខេម បានសរសេរយ៉ាងដូច្នេះថា លើលោកនេះគ្មានអ្វីទៀងទាត់ទេ តែអ្វីដែលទៀងទាត់គឺសេចក្ដីស្លាប់ មានបងប្អូនជុំវិញខ្លួន គុណធម៌នៃការស្រឡាញ់គ្នាទៅវិញទៅមក គ្រប់គ្រាន់សម្រាប់ជីវិតខ្ញុំ។
តាមរយៈរូបភាពមួយសន្លឹកនេះមានអ្នកគាំទ្រលោកជាច្រើនបានចូលទៅ Comments និង Share ព្រោងព្រាតលាត់មាត់គ្រប់គ្នាៗថា ខេម រាងនៅតែសង្ហា,Wow Idol សាច់ស្អាត, បងខេមសាច់អេមម្លេះ! ជាដើម។
ខេម ជាកំពូលតារាចម្រៀងដែលនៅតែអាចរក្សារាងបានស្អាត សម្រស់អេមជាមួយនឹងភាពល្បីល្បាញ តម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយក្នុងវិស័យសិល្បៈចម្រៀងជាង១០ឆ្នាំកន្លងទៅ៕




