ទើបតែលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃផងស្រាប់តែលោក ជា វិបុល បានដឹកដៃភរិយារបស់ខ្លួនទៅបើកសម្ពោធគម្រោងដីឡូតិ៍មួយកន្លែងជាមួយដៃគូថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ពិធីសម្ពោធមុខជំនួញថ្មីក្រោយទុករាប់សិបម៉ឺន ដុល្លារនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ១១ ខែ តុលា កន្លងមកនេះ នៅឯទីតាំងដីផ្ទាល់តែម្ដង តាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុង ទឹកដី ភូមិ ព្រៃទទឹង ឃុំ ព្រះនិព្វាន ស្រុក គង ពិសី ខេត្ត កំពង់ស្ពឺ ។

លោក ជា វិបុល បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលលោក បានបោះទុនប្រាក់ផ្ទាល់ខ្លួនក្នុងគម្រោងលក់ដីឡូតិ័ ។ ទាំងនេះក៏ដោយសារតែលោកព្រមទាំងភរិយា បានធ្វើការងារជាមួយ លោក ឡេង និមល ច្រើនលើកមកហើយ ឃើញថា ទីផ្សារអចលនទ្រព្យពិសេសដីឡូតិ៍មានទីផ្សារខ្លាំង ជាឱកាសមិនអាចបង្អង់យូរបាន គួបផ្សំដៃគូ របស់លោកជាមនុស្សល្អយល់ចិត្តគ្នា នឹងជាក្រុមហ៊ុនមួយមានកេរ្តិ៍ឈ្មោះល្អ អតិថិជនមានទំនុកចិត្ត ទើប លោកព្រមទាំងភរិយា បានសម្រេចចិត្ត ចូលហ៊ុនរកស៊ីជាមួយគ្នាតែម្ដង។

បច្ចុប្បន្នទីតាំងគម្រោងដីឡូតិ៍ ខាងលើ ជាទីតាំងល្អសម្រាប់បងប្អូនដែលបានដីឡូតិ៍សាងសង់ផ្ទះស្នាក់នៅ ឬផ្ទះជួលជាដើមបានយ៉ាងល្អប្រសើរ ត្បិតជុំវិញដំបន់ នោះជាដំបន់ប្រកបដោយសក្ដានុពល ជាប់ផ្លូវជាតិ មានផ្សារ និងរោងចក្រជាច្រើន។

មុនឈានដល់ ការចាប់ដៃគូ រកស៊ីជាមួយ លោក ជា វិបុល នឹង អ្នកនាង គង់ សុជាតិ នេះ លោក ឡេង និមល បានឱ្យដឹងនៅក្នុងថ្ងៃសម្ពោធបើកគម្រោងដីឡួតិ៍នោះថា ផ្ដើមឡើងដោយការធ្វើការជាមួយគ្នា ហើយអ្នកទាំងពីជា អាយដល របស់លោកផងនោះ ក៏ឈានដល់ទំនាក់ទំនងកាន់តែស្និទ្ធស្នាល កើតចេញជាមុខជំនួញនេះឡើងតែម្ដង។

ជាជំហានដំបូង ប្អូនប្រុស របស់លោកឧកញ៉ាឡេង ណាវ៉ាត្រារូបនេះឲ្យដឹងថា អ្នកទាំងពីរសាកល្បីលើដីចំនួន ១០ ហិចតា សិន ប្រសិនបើជោគជ័យ ពួកគេនឹង បន្តនៅមុខជំនួញដីឡូតិនេះ ជាបន្តបន្ទាប់ទៀត។ ក្នុងដីគម្រោង១០ ហិចតា ត្រូវបានពុះចេញជាង១០០០ឡូតិ មានប្រពន្ធលូ ទឹក ភ្លើង នឹង សួនច្បាជាដើម ។ ក្នុង១ឡូត៍ លក់ចេញចាប់ពី ជាង៣៥០០ ដុល្លារ រហូតដល់ ជាង១ម៉ឺនដុល្លារ មានការបង់រំលោះត្រឹមតែ៨០ ដុល្លារក្នុង១ខែប៉ុណ្ណោះ គឺពិតជាងាយស្រួលសម្រាប់បងប្អូនតែមានចំណូលទាប។ បច្ចុប្បន្នគ្រាន់តែប្រកាសលក់ចេញនោះ ដីមួយចំនួនធំត្រូវបាន អតិថិជន ទិញអស់មួយចំនួនធំទៅហើយ។
បន្ទាប់ថ្ងៃប្រកាសនៅគម្រោងដីឡូតិ៍ ជាលើកដំបូងនេះ សម្រាប់អតិថិជនដែលទិញក្នុងពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃ និង មានជូននូវ ទូទឹកកក និង ទូរទស្សន៍ ម៉ាស៊ីនបោកគក់ជាដើម ….។

ជាមួយនឹងការបោះហ៊ុនរកស៊ីជាមួយគ្នាជំហានដំបូងសម្រាប់លោក
ជា វិបុល និង លោក ឡេង និមល
បានរំពឹងថា គម្រោងដីឡូតិ៍នេះនឹងទទួលបានជោគជ័យ
ពីព្រោះទីតាំងដូចបានបញ្ជាក់ខាងលើ
អីចាំង វាជាកន្លែងរស់នៅប្រកបដោយសក្តានុពល
ជាប់ផ្លូវជាតិ មានផ្សារ
និងរោងចក្រជាច្រើន ។
លោក ឡេង និមល ក៏ដូចជា លោក ជាវិបុល មិនបានបញ្ជាក់អំពីទឹកប្រាក់ដែលពួកគេបានបោះទុននៅលើគម្រោងដីឡូតិ៍ ១០ ហិចតានោះទេ ដោយអ្នកទាំងពីរគ្រាន់តែ បង្ហើបយ៉ាងខ្លីថា គឺច្រើនគួរសមប្រសិនបើគិតលើទីផ្សារបច្ចុប្បន្នដីលើតំបន់នេះ ហើយក្នុងនោះអ្នកទាំងពីរបាន ចូលហ៊ុនគ្នាម្នាក់ពាក់កណ្ដាល ៕








