ស្របពេលដែលរឿងរ៉ាវ ល្បែង អនឡាញ កំពុងផ្ទុះពេញបណ្តាញសង្គម ស្រាប់តែមានជនឱកាសនិយមមួយចំនួនបានយករូបភាពចាស់ៗរបស់កញ្ញា តន់ ចន្ទសីម៉ា ដែលថតផ្សាយពីល្បែងអនឡាញតាំងពីឆ្នាំ ២០២២ មកបង្ហោះសារជាថ្មី ដើម្បីទទួលបានការចាប់អារម្មណ៍ ។ តែដើម្បីបញ្ចប់រឿងរ៉ាវខាងលើនេះកំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានចេញមុខបកស្រាយយ៉ាងច្បាស់ដូចខាងក្រោម ។

តាមរយៈគណនេយ្យ ហ្វេសប៊ុក របស់ កញ្ញា តន់ ចន្ទសីម៉ា ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ នាងបានរៀបរាប់ថា « នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនឱ្យបានជ្រាបថានាងខ្ញុំបានបញ្ចប់កុងត្រាការផ្សាយ Game online តាំងពីចុងឆ្នាំ 2022 មកម្ល៉េះ ហើយនាងខ្ញុំក៏មិនបានទទួលការងារផ្សព្វផ្សាយទៀតដែរតាំងពីពេលនោះមក។ សូមមេត្តាភាគីក្រុមហ៊ុនគោរពនូវកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយជារូបភាពនិង វីដេអូដែលធ្វើឱ្យពុកម៉ែបងប្អូនមានការយល់ច្រឡំ ។ ហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនម្តងទៀតថានាងខ្ញុំមិនទទួលផ្សាយ Game online តាំងពីឆ្នាំ2022 មកម្ល៉េះ » ។
ជាមួយនឹង ការប្រកាស់ខាងលើ តន់ ចន្ទសីម៉ា សង្ឃឹមថា មហាជននឹងឈប់មានការយល់ច្រឡំចំពោះនាងតទៅទៀត ហើយក្រុមហ៊ុន ទាំងឡាយ សូមមេត្តានោះឈប់យករូបនាងទៅប្រកាស់ផ្សាយដោយគ្មានការអនុញ្ញាត តទៅទៀត ៕


