បន្ទាប់ពីផ្ទុះការគាំទ្រលើបណ្ដាញសង្គមកាន់តែខ្លាំងពីសំណាក់ហ្វេនៗដែលស្រលាញ់ចូលចិត្ត និងគាំទ្រ លោក ថមមី ហៅនាង ខ្មើត និងអ្នកនាង សួស វីសា កាលពីថ្ងៃទី០៤ ខែមីនា ថ្មីៗនេះ ទទួលបានការងារ និងមុខតំណាងថ្មី ជិះយន្តហោះទៅចុះ MoU ក្លាយជាទូតសុច្ឆន្ទៈ (BA) ឱ្យផលិតផល Super Jelly Fiber Strip របស់ក្រុមហ៊ុន HSO នៅទីតាំងរោងចក្រដ៏ធំ កណ្តាលទីក្រុងបាងកកតែម្ដង ។


លោក ថមមី ហៅនាង ខ្មើត បានបញ្ជាក់ថា៖ “យើងខ្ញ៉ំទាំង២នាក់ នឹងមានអ្វីថ្មីៗ ដើម្បីឱ្យបងប្អូនបានទស្សនា និងតាមដានសប្បាយៗជាពិសេស ជាមួយផលិតផលដែលកំពុងតែផ្ទុះល្បី Jelly Fiber នេះតែម្តង ចាំមើលស្អែកចេញហើយ ចាស៎! កុំភ្លេច ចាំសើច ចាំស៊ែរ ចាំតាមដានណា លើកនេះ ដាក់ឱ្យផ្អើលស្រុកខ្មែរ ស្រុកថៃម៉ង ឱ្យស្គាល់នាងខ្មើត បងស្រី សួស វីសា ម្តង។”


HSO ជាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ និងសុខភាពស្តង់ដារគុណភាពខ្ពស់ បង្កើតឡើងតាំងពីឆ្នាំ២០១៨ ហើយមានការទទួលស្គាល់ដោយស្ថាប័នជំនាញប្រចាំប្រទេសថៃ។ បច្ចុប្បន្នផលិតថែរក្សាសម្រស់គ្រប់ប្រភេទចេញពីរោងចក្រ HSO ជាច្រើនកំពុងទទួលការគាំទ្រកាន់តែច្រើនឡើងៗ តែអ្វីដែលមានសន្ទុះលើទីផ្សារជាងគេនាពេលបច្ចុប្បន្ននេះ គឺផលិតផលហ្វាប៊ីប៉ោមខៀវ ដែលជាជំនាន់មុន របស់ចាហួយហ្វាប៊ីបីរស់ជាតិ។
ចាហួយហ្វាប៊ឺ ៣រសជាតិ ដែលចេញលក់បានទើបតែ ៣ខែ តែសន្ទុះនៃការគាំទ្រពីសំណាក់អតិថជនខ្លាំងមែនទែន ។ ការ update ថ្មី លើផលិតផលចាហួយហ្វាប៊ឺ ៣រសជាតិ នេះធ្វើឱ្យអតិថជន កាន់តែងាយស្រួល ក្នុងការទទួលទាន និងដាក់តាមខ្លួនបានគ្រប់ពេលវេលា។ វាជាប្រភេទចាហួយម្សៅឆុង មានរសជាតិឈ្ងុយឆ្ងាញ់ ញុំទៅមិនតឹងពោះ ដូចជាប៉ោមជំនាន់មុន។ អ្វីដែលកាន់តែពិសេស គឺតម្លៃសមរម្យ ធូរថ្លៃបើធៀប នឹងផលិតដ៏ទៃនៅលើទីផ្សារ ដោយសារតែផលិតផលចាហួយហ្វាប៊ឺ ៣រសជាតិ របស់ក្រុមហ៊ុន HSO ជាផលិតផលចាស់វស្សា មានអតិថជនច្រើន ការកុម៉ង់នឹងនាំចូលពីរោងចក្រ មានស្តុកច្រើន ធ្វើឱ្យក្រុមហ៊ុន HSO ទទួលបានផលិតដែលមានគុណភាពខ្ពស់ និងតម្លៃថ្លៃដើមទាបសមរម្យ លក់ជូនអតិថិជន។
ផលិតផលគុណភាពខ្ពស់ តម្លៃសមរម្យឈរជើងលើទីផ្សារដល់ទៅ ៧ឆ្នាំ ថែមទាំងមានយុទ្ធសាស្រ្តទីផ្សារថ្មីៗទៀតនោះ ក្នុងឆ្នាំ២០២៤ នេះ ម្ចាស់ប្រេនក្រុមហ៊ុន HSO ក៏បានសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ក្នុងការជ្រើសរើសតារាល្បីៗលំដាប់ប្រទេសកម្ពុជា គឺលោក ថមមី ហៅនាង ខ្មើត និងគូស្នេហ៍ អ្នកនាង សួស វីសា មកធ្វើជាBA តំណាងផលិតផលចាហួយហ្វាប៊ីបីរសជាតិមួយនេះបន្ថែមទៀត។

អគ្គនាយិកាម្ចាស់ក្រុមហ៊ុន HSO ដែលជាអ្នកម្តាយ មានកូន ដល់ទៅ ៥នាក់ តែសម្រស់ក្មេងៗសុំខ្មាស់ បានបញ្ជាក់បន្ថែមថា៖ ក្រុមហ៊ុនបានសម្លឹងឃើញពីតារាមួយគូដែលមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា មានហ្វេនៗ គោរពស្រលាញ់ចូលចិត្តខ្លាំង ហើយពួកគាត់ពូកែ មានភាពច្នៃប្រឌិត និងសមត្ថភាពខ្ពស់ ចូលចិត្តឱ្យហ្វេន ក៍ដូចជាមហាជន មានការចាប់អារម្មណ៍ ទៅលើភាពប៉ិនប្រសព្វ ក្រមិចក្រមើមផ្ទុះសំណើច និងតាមដានរាល់សកម្មភាពការងារ និងវីដេអូរបស់ពួកគាត់លើ បណ្តាញសង្គម ទាំងអស់នេះហើយ ទើបជំរុញឱ្យក្រុមហ៊ុន HSO ជ្រើសរើសយក គូរសនេហ៍ក្រមិចក្រមើម គឺអ្នកនាង សួស វីសា និង លោក ថមមី ហៅនាងកាប៉ាកឡាក ចុះកិច្ចព្រមព្រៀង ធ្វើជាBA អ្នកទាំង ២នាក់តែម្ដង។ ថ្នាក់ដឹកនាំ ក្រុមហ៊ុន HSO ពិតជាជឿជាក់ថា អ្នកទាំង២ នឹងធ្វើឱ្យផលិតផល HSO Jelly Fiber ផ្ទុះការចាប់អារម្មណ៍នៅលើវិស័យអនឡាញទាំងនៅប្រទេសថៃ និងទីផ្សារប្រទេសកម្ពុជាជាក់ជាមិនខាន៕









