ចាប់ពីខែមីនា ឆ្នាំ២០២៤នេះ ម៉ូដែលធីមរីសត (Model Temple Resort & Spa ) ដ៏ប្រណីត នៅក្នុងខេត្តសៀមរាប កំពុងផ្ដល់នូវប្រម៉ូសិនពិសេសជូនអតិថិជន។ ដោយអតិថិជនទាំងអស់ គ្រាន់តែកក់បន្ទប់ស្នាក់នៅពីឥឡូវនេះ ម៉ូដែលធីមរីសត និងស្បា នឹងបញ្ចុះតម្លៃ ២០%ភ្លាមៗ នៅសល់ត្រឹមតែ ៤៩ដុល្លារ ប៉ុណ្ណោះនៅក្នុងមួយយប់ ព្រមទាំង Free ជូនអាហារពេលព្រឹកសម្រាប់អ្នកស្នាក់នៅ ២នាក់ ថែមទៀតផង។
Model Temple Resort & Spa ពិតជារីសតដ៏ប្រណីត និងស្រស់ស្អាតលំដាប់ផ្កាយ ស័ក្តិសម សម្រាប់អតិថិជន ដែលប្រាថ្នាចង់បានរីសត ស្នាក់នៅដ៏ប្រណិត ប៉ុន្តែតម្លៃសមរម្យបំផុត។ ម៉ូដែលធីមផលរីសត និងស្បា មានបន្ទប់ស្នាក់នៅរហូតដល់ ៣៣បន្ទប់, មានអាងហែលទឹកចំនួន ២ ភោជនីយដ្ឋាន កន្លែងស្ប៉ា ម៉ាស្សា សូណា និងស្ទីម។ បន្ថែមពីនោះ ក៏មានចំណតចតឡានទូលាយ តម្លៃបន្ទប់មានចាប់ពី ៤៩ដុល្លារ ឡើង ក្នុងមួយយប់។
ភ្ញៀវដែលមកទទួលយកបទពិសោធន៍ស្នាក់នៅ ម៉ូដែលធីមផលរីសត និងស្បា នឹងទទួលបានអារម្ភណ៍ស្រស់ស្រាយ បាត់អស់នៅទុក្ខកង្វល់ មកម្ដងហើយ ចង់មកស្នាក់នៅម្ដងទៀត ព្រោះនៅទីនោះ ពិតជាមានបរិយាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត ហ៊ុំព័ទ្ធដោយធម្មជាតិពណ៌បៃតងខៀវស្រងាត់ បន្ទប់ស្នាក់នៅពោរពេញដោយផាសុខភាព សុវត្ថិភាព មានអាងហែលទឹក និងតម្លៃធូរថ្លៃសមរម្យ។ ម៉ូដែលធីមផលរីសត និងស្បា មានទីតាំងស្ថិតនៅ ផ្លូវបាខែង សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។