មួយខែចុងក្រោយនេះចំនួនអ្នកទស្សនា តារាប្រុសកំពូល ព្រាប សុវត្ថិ វ៉ាដាច់គេបាត់

កម្សាន្ត

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ផលិតកម្មកម្សាន្តឌីជីថល ដ៏ធំល្បីល្បាញ Galaxy Navatra របស់លោកថៅកែឧកញ៉ាវ័យក្មេងចិត្តធម៌ ឡេង ណារ៉ាត្រា បានបង្ហាញសមិទ្ធផលថ្មីរបស់ខ្លួនជាមួយកំពូលអ្នកចម្រៀងប្រុសស្រីពេញនិយមនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើ​បណ្តាញសង្គមផ្លូវការរបស់ផលិតកម្ម Galaxy Navatra ចុះផ្សាយអំពីសមិទ្ធផលរបស់ខ្លួនថា ខែចុងក្រោយនេះចំនួនអ្នកទស្សនា សម្រាប់តារាប្រុសកំពូល ព្រាប សុវត្ថិ វ៉ាដាច់គេបាត់ ហើយសម្រាប់តារាស្រីគឺ តន់ ចន្ទសីម៉ា ចំណែកបន្ទាប់គឺខេម។

បទចម្រៀងពេញនិយមលើស្រទាប់យុវវ័យគាំទ្រភ្លូកទឹកភ្លូកដីច្រៀងរាំកម្សាន្តសប្បាយពេញស្រុកពេញភូមិ ក្រោមស្នាដៃទេពកោសល្យដ៏បុិនប្រសព្វនៃការច្នៃប្រឌិតប្រកបដោយវិជ្ជាជីវៈ របស់អ្នកនិពន្ធ ទំនុកច្រៀង Melody បទភ្លេង រួមនិងកំពូលតារាចម្រៀងប្រចាំផលិតកម្ម ដែលសុទ្ធតែជាអ្នកមានសម្លេងពិរោះទេព្យកោសល្យសិល្បៈដុងពីកំណើតរួមនិងបទពិសោធនច្រើនផងទើបបទនីមួយៗចេញទៅផ្ទុះគាំទ្រយ៉ាងច្រើនពីមហាជននៅប្រទេសកម្ពុជា។

Youtube ជាកន្លែងដែលបញ្ជាក់ពិតនៃចំនួនអ្នកទស្សនា។

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែល​ល្បីល្បាញនៅក្នុងពិភពសិល្បៈជាង 20 ឆ្នាំ ការចូលរួមទ្រនំ​នៅ Galaxy Navatra ត្រឹមតែជាង១ខែប៉ុណ្ណោះ។ សម្រាប់ព្រាប សុវត្ថិ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ នៅមានវគ្គបន្ត ហើយ​ផលិតកម្ម​នឹងធ្វើការជាមួយគ្នាដប់ឆ្នាំ ដូចនេះនៅមានពេលច្រើនណាស់ទៅមុខទៀត៕