ចេញមកម្ដងណា ក៏មិនដែលឲ្យហ្វេនៗខកចិត្ដដែរ គ្រលែងស្ទើរដាច់ចង្កេះជាមួយ តន់ ចន្ទសីម៉ា បទ«KOV»

កម្សាន្ត

Black-Red Album ចេញមកម្ដងនេះ តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ធ្វើឱ្យមហាជនចាប់អារម្មណ៍ទាំងព្រមតែម្ដង ជាពិសេសលើស្ទីលសម្ដែង និងសំឡេងច្រៀងយ៉ាងពីរោះស្ទើរគ្រប់បទ។ ជាក់ស្ដែងថ្មីៗ កញ្ញាបានចេញចម្រៀងមួយបទក្រោមចំណងជើងថា “KOV” កាន់តែផ្ទុះការគាំទ្រខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទ “KOV” ត្រូវបានបញ្ចេញនៅ Page ផ្លូវការរបស់ផលិតកម្ម និងPage របស់កញ្ញាផ្ទាល់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងរយៈពេលដ៏ខ្លី ពោលគឺតែប៉ុន្មានថ្ងៃសោះក្រោយបង្ហោះបទនេះ គ្រាន់តែអ្នកComment ពេញចិត្ដ និងជជែកវែកញែកលើបទចម្រៀងននេះជាង10k ខមិន ព្រមទាំងមានចំនួនទស្សនាជិត2.5លានដងនៅលើឆាណែលយូធូបផ្ទាល់ខ្លួនកញ្ញា តន់ ចន្ទសីម៉ា ផងដែរ។

បទ “KOV” ជាចង្វាក់ញាក់បែបយុវវ័យ ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ TEMPO TRIS។ ប៉ះចំតារាចម្រៀង តន់ ចន្ទសីម៉ា ស្រែករ៉េបម៉ាឆ្ងាញ់ ហើយរាំគ្រលែងមិនទុកស្អែកឡើយ។ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បទនេះនៅតែទទួលបានការចូលស្ដាប់ច្រើន ហើយយូរៗម្ដងគេក៏ឃើញម្ចាស់បទ គឺកញ្ញា តន់ ចន្ទសីម៉ា ចូលឆ្លើយតបComment ហើយអគុណដល់អ្នកដែលស្រឡាញ់គាំទ្របទថ្មីនេះដែរ។

បទច្រៀង MV ក្រោមចំណងជើងថា “KOV” ដែលផលិតឡើងក្នុងក្លឹបមានភ្លៀងពណ៌ចម្រុះនេះ គេឃើញ កញ្ញា តន់ ចន្ទសីម៉ា កាន់ក្បាលមេក្រូច្រៀង ហើយដងខ្លួនរាំគ្រលែងយ៉ាងរស់រវើកជាមួយចង្វាក់ភ្លេង អមដោយអ្នករាំស្រីយ៉ាងស្រស់ស្អាតជាច្រើនរូប។ កាយវិការរាំដ៏រស់រវើកជាមួយចង្វាក់ភ្លេងនៅលើឆាក បានធ្វើឱ្យអ្នករាំតាមនៅខាងមុខឆាករាប់រយនាក់ បានស្រែកហ៊ោកញ្ចៀវ ជាមួយនឹងការរាំដ៏ជក់ចិត្ដជាមួយតារាចម្រៀងស្រីរូបនេះដែរ៕