អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តនូវឆន្ទៈលើកស្ទួយវិស័យប្រដាល់គុនខ្មែរ និងតែងតែប្តេជ្ញាឈ្មុសឈ្មុល ជួយផ្សព្វផ្សាយកីឡាដែលជាអត្តសញ្ញាណជាតិខ្មែរមួយនេះ ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈការឧបត្ថម្ភផ្តាច់មុខមិនរាថយបង្កើតនូវកម្មវិធីថ្មីមួយបន្ថែមទៀតនោះគឺ «កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUNKHMER» ដោយចាប់ដៃសហការជាមួយក្រុមហ៊ុន ហង្សមាស គ្រុប ក្នុងបេសកកម្ម ថែរក្សា ការពារ លើកស្ទួយដើម្បីអភិវឌ្ឍន៍ និងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិជាបន្តទៀត។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានបើកជាផ្លូវការ «កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER» ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីថ្ងៃទី២៧ មិថុនា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងយ៉ាងដូច្នេះថា៖ “ក្រោមកិច្ចសហការយូរអង្វែង និងរឹងមាំរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ហង្សមាស គ្រុប កន្លងមក ខ្ញុំអាចនិយាយដោយមោទកភាពថា ក្រុមហ៊ុនទាំងពីរ តែងគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធទាំងក្នុងវិស័យសិល្បៈ និងវិស័យធំៗផ្សេងទៀតនៅកម្ពុជា ដូចជាវិស័យគុនខ្មែរជាឧទាហរណ៍ស្រាប់ ដើម្បីជំរុញផលប្រយោជន៍រួមរបស់សង្គមជាតិ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវប្បធម៌គុនខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជា”។
លើសពីនោះ អ្នកឧកញ៉ា មើលឃើញថា គុនខ្មែរ ល្បីល្បាញមកដល់សព្វថ្ងៃនេះ ដោយសារកត្តាជាច្រើនរួមមាន៖ ធនធានកីឡាករមានគុណភាព ការជ្រោមជ្រែងពីស្ថាប័នឯកជន ការតម្រង់ទិសពីគ្រូបង្វឹក ការគាំទ្រពីប្រជាជនខ្មែរ ព្រមទាំងកត្តាជាច្រើនទៀត។ ក៏ប៉ុន្តែក្នុងនោះក្រុមហ៊ុនឯកជន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ បានចំណាយថវិកាលើវិស័យគុនខ្មែរសរុបរាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងការបង្កើតព្រឹត្តិការណ៍ខ្នាតធំជាច្រើន នៅលើសង្វៀនជាតិ និងអន្តរជាតិ ដើម្បីចម្រាញ់ និងបង្កើនធនធានកីឡាករមានគុណភាព ដែលជាចំណុចស្នូលក្នុងការអភិវឌ្ឍន៍វិស័យគុនខ្មែរឱ្យកាន់តែមានការប្រកួតប្រជែង។
ជាមួយគ្នា ក្នុងនាមអ្នកឧកញ៉ា អ៊ឹង ឆៃងួន ជាអគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប, អ្នកឧកញ៉ាក៏បានបង្ហាញអំពីឆន្ទៈ និងចក្ខុវិស័យវែងឆ្ងាយ បើទោះបីនេះទើបតែជាជំហានចាប់ផ្តើម ប៉ុន្តែក្រុមហ៊ុនសង្ឃឹមជឿជាក់យ៉ាងមុតមាំ ក្នុងការរួមចំណែក ព្យាយាមខិតខំ ធ្វើយ៉ាងណាដើម្បីឲ្យXTREME CAMBODIA KUN KHMER មានភាពជោគជ័យ និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។
សូមជម្រាបថា «កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER» គឺជាកម្មវិធីមហាអស្ចារ្យមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ទូរទស្សន៍ហង្សមាស ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺមានការឧបត្ថម្ភធំផ្តាច់មុខយ៉ាងពិសេសមុនគេពី CAMBODIA BEER នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
កុំភ្លេចណា! «កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER» នឹងចាប់ផ្ដើមបើកឆាកអង្រួនសង្វៀនដំបូងនៅថ្ងៃទី២៩ ខែមិថុនានេះ ចាប់ពីវេលាម៉ោង ៣រសៀលតទៅ ដែលនឹងប្រកួតដណ្ដើមខ្សែក្រវាត់មាសចំនួន ៤គ្រឿង លើសង្វៀនតែមួយនៅស្ថានីយទូរទស្សន៍ហង្សមាស HDTV (ព្រែកឯង) ដោយមានកីឡាករគុនខ្មែរជួរមុខប្រចាំប្រទេសកម្ពុជាដូចជា កីឡាករ រឿង សោភ័ណ្ឌ, ឡៅ ចន្ទ្រា, បឺត សង្ឃឹម, ឃីម បូរ៉ា, ឡោ សំណាង, ធន់ ផានិត និងកីឡាករ រិន ដេវីត សុទ្ធសឹងតែជាបេក្ខភាព ចាំទទួលស្វាគមន៍កំពូលអ្នកប្រយុទ្ធគុនចម្រុះមកពី៦ជាតិសាស្ត្រផ្សេងគ្នា។
CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក!
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាលគ្រប់ការប្រកួត!