យប់មិញនេះ ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានស្តេចថត Portrait HONOR 200 Series 5G គឺ HONOR 200 5G ម៉េម៉ូរី 256GBតម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399ដុល្លារ រីឯ HONOR 200 Pro 5G តម្លៃ 549$ ថែមកាដូកក្រើក ផ្អើលអស់អ្នកគាំទ្រ និង ម្ចាស់ហាង។


ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 11 កក្កដា ឆ្នាំ 2024 អតិថិជនអាចធ្វើការកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី HONOR 200 Series 5G នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។
HONOR 200 Series 5G ស្តេចថត Portrait ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងនូវរូបរាងស៊ីវិល័យទាន់សម័យបំពាក់បន្ទះអេក្រង់ OLED ដែលមានគែមកោង ទំហំ 6.7-អ៊ីញ ជាមួយល្បឿនអេក្រង់ 120ហឺត ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ 150% ភ្ជាប់នូវបច្ចេកវិទ្យា 3840Hz high-frequency PWM dimming បច្ចេកវិទ្យា Sleep-Assist Display Technology ដែលទទួលស្គាល់ដោយ Rheinland TÜV ប្រទេសអាល្លឺម៉ង់ផងដែរ។

HONOR 200 Series 5G មានកាមេរ៉ា AI 50MP 3គ្រាប់ មានសេនស័រធំជិតមួយអ៊ីញ ភ្ជាប់មុខងារ AI Portrait ថតរូបបែបស្ទូឌីយោ។ កាមេរ៉ាមេមាន ទំហំ 50MP ដែលជាប្រភេទ wide-angle គាំទ្រជាមួយនឹង f/1.95 aperture និងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 50MP telephoto ទ្រទ្រង់ជាមួយ f/2.4 aperture និងមានមុខងារ OIS ដូចគ្នា។ ចំពោះគ្រាប់ទីបីមានទំហំ 12MP ultra-wide-angle macro គាំទ្រជាមួយនឹង f/2.2 aperture។
កាមេរ៉ាក្រោយរបស់ស្មាតហ្វូន Honor 200 Series ថ្មីនេះ គឺមានការទ្រទ្រង់បាននូវ 4K video recording និងអាចហ៊្សូម 50x digital zoom ហើយក៏មានមុខងារ Shooting Modes ជាច្រើនទៀតដូចជា Night Mode, Portrait Mode និង AI Photography ផងដែរ។ បើក្រឡេកមើលទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនថ្មីនេះ វិញ គឺមានទំហំ 50MP Wide-Angle Lens គាំទ្រជាមួយនឹង f/2.1 Aperture អាចផលិតវីដេអូបានកម្រិត 4K video recording ហើយនិងមានមុខងារ Shooting Modes ជាច្រើនដូចជា Portrait និង Night Mode ជាដើម។

ស្មាតហ្វូន Honor 200 ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 អមជាមួយនឹងក្រាហ្វិកកាត Adreno 720 GPU ខណៈដែលស្មាតហ្វូន Honor 200 Pro វិញ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានគាំទ្រដោយបន្ទះឈីប Honor C1+ ជំនួយដល់ការទំនាក់ទំនងផងដែរ។ ស្មាតហ្វូនទាំងពីនេះ មានរ៉េម 12GB+12GB ហើយនិងមានអង្គចងចាំ 256GB និង 512GB ដូចគ្នា។ បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series ក៏មានការបំពាក់នូវប្រព័ន្ធត្រជាក់ Drive cooling system 2.0 ហើយនិងមានការភ្ជាន់នូវផ្ទៃត្រជាក់បន្ថែមទំហំធំដល់ទៅ 34696mm² ថែមទៀតផង។ ស្មាតហ្វូន Honor 200 Series ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវស្បែកមុខកម្មវិធី MagicOS 8.0 ផ្អែកនៅលើ Android 14 ផងដែរ។

ស្មាតហ្វូន Honor 200 Series ថ្មីនេះ មានថាមពលថ្មទំហំ 5200mAh និងមានការទ្រទ្រង់ជាមួយនឹងកម្លាំងសាក 100W Super Fast Chargeខណៈដែលម៉ូដែល Pro មាន Wireless 66W។ សម្រាប់ការសាកថ្មនៅលើស្មាតហ្វូននេះរយៈពេល 15 នាទី គឺទទួលបាននូវថាមពល 57%។ នៅលើស្មាតហ្វូននេះ ក៏មាន AI Intelligent Charging Mode ផងដែរ។ បន្ថែមពីលើមុខងារទាំងនេះ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវ Dual SIM Cards ហើយនិងមានបច្ចេកវិទ្យា 5G និង 4G ទៀតផង។
បន្ថែមពីនេះ នៅលើស្មាតហ្វូន Honor 200 Series នេះ ក៏មានការតម្លើងមកជាមួយនូវមុខងារជាច្រើនទៀត ដែលគួរអោយចាប់អារម្មណ៍ផងដែរក្នុងនោះរួមមានដូចជា One-Click Blockbuster Video Creation, Gallery Semantic Search, Dynamic Capsule, Magic Lock Screen និង Intelligent Modes សម្រាប់ការងារ Multitasking ផងដែរ។


ស្មាតហ្វូន Honor 200 Series នេះ មាន WLAN protocols 802.11 a/b/g/n/ac/ax, Bluetooth 5.3, infrared remote control និង NFC។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះ មានតម្លើងមកជាមួយនូវ stereo speakers ដែលមានការទ្រទ្រង់ជាមួយនឹង Histen 7.1 audio effects ទៀតផង។ សម្រាប់ស្មាតហ្វូន Honor 200 វិញ គឺមានវិមាត្រ 161.5 mm x 74.6 mm កម្រាស់ 7.7 mm និងទម្ងន់ 187g។ ស្មាតហ្វូន Honor 200 មានពណ៌ Moonlight White, Coral Pink, Velvet Black និង Sea Blue។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤។ ស្តេចថត Portrait HONOR 200 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399$ នឹងទទួលបាន កាសឥតប្លូធូ HONOR CHOICE Earbuds X5, HONOR Case និង ស្រ្គីនការពារ រីឯ HONOR 200 Pro 5G តម្លៃ 549$ នឹងទទួលបាននាឡិ HONOR Watch GS3, HONOR Case និង ស្គ្រីការពារ ៕



