កំពូលរថយន្ត Defender កង់៦ តាំងលក់នៅហាង Hawon Auto Car អ្នកឧកញ៉ា ឈួន ហាវ៉ុន តម្លៃ ៣១មុឺនដុល្លារ

កម្សាន្ត

កំពូលរថយន្ត Defender កង់ ៦ ម៉ូដែល 6X6 Original CHELSEA ដ៏អំណាច ជាប់ឈ្មោះជាស្ដេចរថយន្ត Off-road ដ៏មានអានុភាពលេចធ្លោលើពិភពលោក និងមានតែមួយគ្រឿងគត់នៅស្រុកខ្មែរ កំពុងតាំងលក់នៅហាងរថយន្តប្រណីត Hawon Auto Car របស់ អ្នកឧកញ៉ា ឈួន ហាវ៉ុន ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយក ហាងលក់រថយន្តប្រណីត Hawon Auto Car  បានឱ្យដឹងថា៖ រថយន្តDefender ប្រភេទកង់ ៦ ផលិតឡើងក្នុងឆ្នាំ ២០១៥ ជាប្រភេទ Full Option ប្រើប្រាស់ចង្កឹះលេខអូតូ និងដើរដោយថាមពលចំហេះសាំង។  រថយន្តនេះ ដែលមានសមត្ថភាពខ្លាំង និងមានតែមួយគ្រឿងនៅស្រុកខ្មែរ ផ្នែកខាងក្នុងនៃកំពូលរថយន្តនេះ តុបតែងលំអមក យ៉ាងប្រណីត ស័ក្តិសមជាកំពូលរថយន្ត Off-road ដ៏ពេញនិយមលំដាប់ពិភពលោក។ 

ដោយសារតែប្រណីតភាព និងភាពល្បីល្បាញរបស់រថយន្ត Defender កង់ ៦ នេះ ជាពិសេសការនិយមចូលចិត្តខ្លាំង ក្នុងចំណោមអ្នកស្រលាញ់ចូលចិត្តប្រភេទ ខ្ពស់ អំណាច និងផ្ដល់ភាពងាយស្រួល សម្រាប់អ្នកយកទៅលេងផ្លូវឧបសគ្គលំបាកៗប្រភេទ Off-road ទើបហាង Hawon Auto Car នាំចូលរថយន្តនេះ មកលក់ជូនអតិថិជន ក្នុងតម្លៃតែ ៣១ មុឺនដុល្លារតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែម ពីអ្នកឧកញ៉ា ឈួន ហាវ៉ុន។ 

អ្នកឧកញ៉ា ឈួន ហាវ៉ុន និងភរិយា

ត្បិតតែកំពូលរថយន្ត Defender កង់ ៦ ឆ្នាំផលិត ២០១៥ ដ៏អំណាច និងកំពុងបង្អួតរាងក្នុងម៉ាសុីនត្រជាក់ក្នុង showroom ហាងលក់រថយន្ត Hawon Auto Car ដែលមានតម្លៃខ្លួន ដល់ទៅ ៣១ មុឺនដុល្លារ ក៏ពិតមែន  ប៉ុន្តែជាប្រភេទរថយន្តមួយទឹកពីក្រៅប្រទេស។ រថយន្តនេះ នៅគុណភាពថ្មីរលោបរលោង តាំងពីក្នុងដល់ក្រៅ មិនចាញ់រថយន្តថ្មីបកកេសពីក្រុមហ៊ុនឡើយ។ បើនិយាយពីការប្រើប្រាស់ គឺទើបតែបើកបរបានត្រឹម ១២០០ Miles ឬប្រហែល ១៩០០គីឡូម៉ែត្រប៉ុណ្ណោះ។ 

ហាងលក់រថយន្ត Hawon Auto Car របស់អ្នកឧកញ៉ា ឈួន ហាវ៉ុន គឺជាហាងទិញ លក់ និងនាំចូលរថយន្តប្រណីត ប្រេនល្បីៗមកពីជុំវិញពិភពលោក។ បច្ចុប្បន្ន Hawon Auto Car មាន ២ទីតាំង គឺទីតាំងទី១ ស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ និងទីតាំងទី២ ស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ៕