ចំណាយអស់តែ ១៥ដុល្លារ សោះ ក៏បានទៅលេង ប៉ារីសដែរ ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ប្រគល់រង្វាន់លើកទី១ ជូនអតិថិជនឈ្នះរង្វាន់ជាច្រើនពីប្រម៉ូសិន “Mega អស្ចារ្យ” 

កម្សាន្ត


គ្រាន់តែចំណាយ ១៥ដុល្លារសោះ ក៏បានទៅលេង ប៉ារីសដែរ ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល បានរៀបចំព្រឹត្តិការណ៍ប្រគល់រង្វាន់លើកទី១ ជូនអតិថិជនដែលបានឈ្នះរង្វាន់ជាច្រើនពីប្រម៉ូសិន “Mega អស្ចារ្យ” កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះលើកទី១នេះ ធ្វើឡើងបន្ទាប់ពីកម្មវិធីប្រម៉ូសិន “Mega អស្ចារ្យ” ចាប់ឆ្នោតផ្សងសំណាងលើកទី១ កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២៤ នៅផ្សាទំនើប ជីប ម៉ុង២៧១​ មេហ្កា ម៉ល ។


ក្រៅពីប្រគល់រង្វាន់ជូន អ្នកឈ្នះដំណើរកម្សាន្តទៅទីក្រុងប៉ារីស ពីការចាប់ឆ្នោតផ្សងសំណាងលើកទី១នេះ ផ្សារទំនើប ជីប ម៉ុង​២៧១ មេហ្កា ម៉ល ក៏បានរៀបចំកម្មវីធីប្រគល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត រួមមាន៖ រង្វាន់ទូរទស្សន៏ ម៉ាស៊ីនបោកខោអាវ Speaker  និងបណ្ណ័ទឹកប្រាក់ជាច្រើនរង្វាន់ ​ និងរង្វាន់ជាច្រើនផ្សេងទៀតសរុប​ ៦៤រង្វាន់។ 

យោងតាមបទសំភាសរបស់ លោកស្រី កន្និកា ដែលជាអ្នកឈ្នះរង្វាន់ធំទៅទស្សនា កីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានអោយដឹងថា៖ លោកស្រីពិតជាមានសេចក្កីរំភើបរីករាយខ្លាំងមែនទែន ស្ទើរតែមិនគួរអោយជឿ ដែលលោកស្រីមានឱកាសឈ្នះរង្វាន់មួយនេះពី ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្កាម៉ល។ លើសពីនេះទៀតលោកស្រីក៏បានអោយដឹងដែលថា លោកស្រីបានមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ចំណាយទឹកប្រាក់ប្រមាណត្រឹមតែ២០០ដុល្លាជាង ប៉ុណ្ណោះ នឹងទទួលបានសន្លឹកឆ្នោតចំនួន៩សន្លឹក ដើម្បីដាក់ចាប់ឆ្នោតផ្សងសំណាងនៅក្នុងប្រម៉ូសិន “Mega អស្ចារ្យ” មួយនេះ ហើយក៏មានសំណាងឈ្នះនៅរង្វាន់ដ៏គួអោយមិននឹកស្មានដល់។

​ជាចុងក្រោយ លោកស្រីក៏បានផ្ដែផ្ដាំទៅកាន់អ្នកដែលមិនទាន់បានមក ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្កា ម៉ល ផងដែលថា អោយឆាប់រួសរាន់មកទទួលយកនៅប្រម៉ូលសិនដ៏អស្ចារ្យមួយនេះ ពីព្រោះនេះគឺជាឧកាសមួយដ៏អស្ចារ្យដោយគ្រាន់តែចំណាយចាប់ពី១៥ដុល្លាក្នុងមួយវិកយប័ត្រ ក៏អាចមានសំណាងឈ្នះនៅរង្វាន់ជាច្រើនពី ផ្សារទំនើប ជីប​ ម៉ុង ២៧១ មេហ្កា​​ ម៉ល ដែល។​ ហើយសម្រាប់អ្នកដែលមិនទាន់បានឈ្នះរង្វាន់ក៏កុំទាន់មានការអក់អន់ស្រពនចិត្តអី ពីព្រោះសម្រាប់ប្រូម៉ូសិន​ ”Mega អស្ចារ្យ” មួយនេះនៅមានរង្វាន់ជាច្រើនទៀតដែលកំពុងរងចាំអ្នកទាំងអស់គ្នាមកទទួលយក។

មិនទាន់បញ្ចប់នៅឡើយទេ សម្រាប់ប្រម៉ូសិន ​”Mega អស្ចារ្យ” នៅតែបន្ដចាប់រង្វាន់ជារៀងរាល់ខែ ដែលរង្វាន់ធំបន្ទាប់គឺដំណើរកំសាន្ដទៅកាន់ទីក្រុងសៀងហៃ​ នឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ​។ទិញពិតឈ្នះពិត ដូចនេះកុំភ្លេចមកស្សបភីងទាំងអស់គ្នា ដោយគ្រាន់តែចំណាយចាប់ពី ១៥ដុល្លារឡើងទៅក្នុងមួយវិក័យបត្រ។ ទិញកាន់តែច្រើ់ន ឱកាសឈ្នះកាន់តែច្រើន។ 

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១​​ មេហ្កា ម៉ល គឺជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដែលមានការរចនាដ៏ប្រណិត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្កា ម៉ល

លេខទូរស័ព្ទ៖ 066 401 222(@Amkeolong)

តេលេក្រាម៖ 066 401 222(@Amkeolong)

អុីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាងសូមទំនាក់ទំនងទៅកាន់លេខ៖

លេទូរស័ព្ទ៖ 093 922 888 / 085 922 888 / 066 922 888

​​​​​​​​​​​​​​​