នាថ្ងៃទី១៧ និង ១៨ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី នឹងមានការរៀបចំ ពិព័រណ៍សុខភាព និងសម្រស់ ដោយនាំមកនូវកម្មវិធីជាច្រើនដូចជា៖ ការជជែកពិភាក្សាទៅលើសុខភាព និងសម្រស់ ពីវេជ្ជបណ្ឌិតល្បីៗ ការប្រកួតផាត់មុខ និងធ្វើសក់ ការបង្រៀនតិចនិកខ្លីៗ ពីការតុបតែងមុខ ការតាំងបង្ហាញផលិតផលជាច្រើន និងការលេងល្បែងកម្សាន្ត ដើម្បីឈ្នះរង្វាន់ទៀតផង។
ការជជែកពិភាក្សាទៅលើសុខភាព និងសម្រស់ នឹងមានការអញ្ចើញចូលរួម ពីវេជ្ជបណ្ឌិតផ្នែកថែរក្សាសម្រស់ និងកែសម្ផស្សជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំដូចជា វេជ្ជបណ្ឌិត ម៉ម គឹមអេង ជាស្ថាបនិក គ្លីនិកកែសម្ផស្ស Crystal Esthetic Centre មានជំនាញឯកទេសទៅលើផ្នែកកែសម្ផស្សដោយការវះកាត់ វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ជាស្ថាបនិក គ្លីនិកកែសម្ផស្ស Labella មានជំនាញឯកទេសទៅលើផ្នែកសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់, វេជ្ជបណ្ឌិត ផៃ ដេវីត មានជំនាញទៅលើផ្នែកថែសម្រស់ដែលបានបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងមានបទពិសោធន៍ជាង១០ឆ្នាំមកហើយ ពួកគាត់ទាំង៣រូបនឹងចូលរួមចែករំលែកពីវិធីសាស្រ្ដក្នុងការថែទាំសម្រស់ ចំណេះដឹងមុនការវះកាត់កែសម្ផស្ស និងចំណេះដឹងជាច្រើនទៀតផងដែរ។
លើសពីនេះទៅទៀត ចំពោះបងប្អូនដែលមានទេពកោសល្យក្នុងការផាត់មុខ និងធ្វើសក់ អាចអញ្ចើញមកសាកល្បងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Makeup & Hairstyle ដើម្បីឈ្នះរង្វាន់សរុបជាទឹកប្រាក់រហូតទៅដល់១០០០ដុល្លារ ព្រមទាំងមានឱកាសក្លាយជាអ្នកជំនាញផាត់មុខនិងធ្វើសក់ ប្រចាំហាង Leekaja Cambodia និង Cindy Salon ផងដែរ។
សម្រាប់បងប្អូនដែលចង់ចូលរួមក្នុងការដាក់តាំងពិរព័ណ៍ផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងកម្មវិធី សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ និងតេលេក្រាម 066 401 222 ។
រួសរាន់ឡើងទីតាំងមានកំណត់! ជួបគ្នាឆាប់ៗនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នាណា៎!