ដើម្បីដើរឲ្យទាន់សម័យកាលឌីជីថល ក្រុមហ៊ុន Samsung តែងតែព្យាយាមបង្កើតផលិតផលថ្មី ទៅតាមសម័យកាលនីមួយៗមិនលស់ពេល តួយ៉ាងជំនាន់បច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុនឈានមុខលំដាប់ពិភពលោកមួយនេះ ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើនដែលបំពាក់ជាមួយមុខងារ AI មានដូចជា:
ម៉ាស៊ីនបោកខោអាវ ទូរទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Samsung បានរៀបចំពិធីសម្ពោធផលិតផលម៉ាស៊ីនបោកខោអាវ AI ដែលមានមុខងារពិសេសៗជាច្រើជាមួយគ្នានោះដែរសាមសុងក៏បានប្រកាសជាផ្លូវការនូវវត្តមាន កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងផលិតផលអេឡិកត្រូនិករបស់សាមសុងផងដែរ។
បើនិយាយពីគុណសម្បត្តិរបស់ម៉ាស៊ីនបោកខោអាវ និងសម្ងួតទ្វារចំហៀងជំនាន់ថ្មី បំពាក់មុខងារ AI មិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន Samsung មានមុខងារពិសេសៗជាច្រើន ដែលអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនដូចជា៖
- មុខងារ AI Wash & Dry:
- បំពាក់មុខងារ Sensor ពិសេសៗដូចជា:
. Sensor ថ្លឹងទម្ងន់សម្លៀកបំពាក់
. Sensor វាស់កម្រិតទឹក
. Sensor ឆែកមើលប្រភេទសាច់ក្រណាត់
. Sensor ចាប់យកចំណុចប្រឡាក់របស់ខោអាវ
. Sensor វាស់កម្រិតសាប៊ូទឹក
. Sensor គណនាភាពសើមរបស់សម្លៀកបំពាក់
- មុខងារ AI EcoBubble:
- បំបែកពពុះសាប៊ូច្រើនជាងមុន និងកម្ចាត់ជាតិកខ្វក់បានស្អាតជាងមុនដល់ 24%
- សន្សំសំចៃភ្លើងដល់ទៅ 70% និងរក្សាសាច់ក្រណាត់បានល្អជាងមុនដល់ទៅ 45.5%
- មុខងារ Auto Dispense:
- ប្រព័ន្ធគណនាធ្វើការកំណត់ទឹកសាប៊ូ និងទឹកក្រអូបដោយស័្វយប្រវត្តិប្រើប្រាស់បានរហូតដល់រយ:ពេល 1ខែ
- មុខងារ Quick Drive:
- បោកសម្លៀកបំពាក់បានលឿនជាងមុន និងកាត់បន្ថយពេលវេលាដល់ 50%
- ល្បឿនបង្វិលធុងលឿន កម្លាំងទឹកខ្លាំង
- បង្កើតពពុះសាប៊ូកាន់តែច្រើន និងបោកជ្រះស្អាតល្អ
- មុខងារ Digital Inverter Technology
- ម៉ូទ័រ Digital Inverter មានភាពធន់ខ្ពស់
- សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងធានារហូតដល់ 20ឆ្នាំ
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺម៉ាស៊ីនបោកខោអាវ AI នេះ អាចឲ្យអតិថិជនបញ្ជាការគ្រប់គ្រងពីចំងាយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែភ្ជាប់ជាមួយកម្មវិធី SmartThings។
កាន់តែអស្ចារ្យជាងនេះទៀត កម្មវិធី SmartThings នេះទៀតសោត គឺអាចគ្រប់គ្រងរាល់ឧបករណ៍អេឡិកត្រូនិកផ្សេងៗដែលបំពាក់នូវមុខងារ AI ដែលមានដូចជា ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបូមធូលីជាដើម។
សូមជម្រាបដែរថា ក្រុមហ៊ុន Samsung ក៏បានប្ដេជ្ញាបន្តខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀត លើការផលិតគ្រប់ផលិតផលរបស់ខ្លួន ធ្វើយ៉ាងណាឱ្យអតិថិជន ព្រមទាំងអាជីវករទាំងអស់ទទួលនូវបទពិសោធន៍ថ្មីៗ ភាពទាន់សម័យ ដែលមិនធ្លាប់មាននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឲ្យកាន់តែសម្បូរបែបថែមមួយកម្រិតទៀត។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!