ក្រុមហ៊ុន MG Cambodia ពិតជាមានមោទនភាពក្នុងការបើកបង្ហាញនូវរថយន្តស៊េរីថ្មីចុងក្រោយបង្អស់របស់ខ្លួនគឺម៉ូឌែល All-New MG7។ រថយន្តនេះគឺជាស្នាដៃថ្មីនៃរថយន្តទំនើបពីអ្នកផលិតរថយន្តMG រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ការរចនាដ៏ទាក់ទាញ និងមានដំណើរការបើកបរខ្លាំងគ្មានគូរប្រៀប។ ជាមួយនឹងម៉ូឌែលថ្មី MG7 បានផ្តល់នូវបទពិសោធន៏បើកបរយ៉ាងល្អដែលត្រូវបានកំណត់ដោយមុខងារប្រើប្រាស់ទំនើបៗដ៏សំបូរបែប និងមានភាពប្រណិត។

កម្មវិធីសម្ភោធជាផ្លូវការរថយន្ត All New MG7 ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Sun and Moon Riverside ដែលកម្មវិធីរៀបចំឡើងលើសពីការបង្ហាញវត្តមានរថយន្តថ្មីទៅទៀត ដែលកម្មវិធីនេះបានរៀបចំឡើងយ៉ាងអន្ធឹកអន្ធាប់ដើម្បីអបអរសាទរវត្តមានដ៏អស្ចារ្យនៃការច្នៃប្រឌិតថ្មីរបស់MG។ ភ្ញៀវកិត្តិយសជាច្រើនបានចូលរូមនិងរីករាយជាមួយការពិសាភោជនាហារនាពេលរាត្រី និងទទួលយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការបើកបង្ហាញវត្តមានរថយន្តស៊េរីថ្មី MG7 និងទស្សនារថយន្តផ្ទាល់, ការដើរបង្ហាញម៉ូតពីក្រុមរបស់លោក Oliva Kong, ការគូររូប, ការរាំកម្សាន្តជាមួយ DJ ដែលញាំងបរិយាកាសកាន់តែរីករាយបំផុតនារាត្រីដ៏អស្ចារ្យនេះ។
MG7 បានរចនារូបរាងយ៉ាងលេចធ្លោ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗដែលជាភាពទាក់ទាញយ៉ាងខ្លាំង។ ការបើកបង្ហាញវត្តមានរថយន្តនេះគឺជាការផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រ MG ជាមួយនឹងរថយន្តថ្មីដែលបំពាក់ដោយភ្លើង LED មានការរចនាដូចភ្នែកខ្លាកំណាច, កាងទប់ខ្យល់អូតូ(Auto Spoiler) អមនឹងទ្វារឃ្លុបក្រោយអូតូដែលពិតជាកម្រមាននៅលើរថយន្តប្រភេទ Sedan។ លក្ខណៈពិសេសទាំងនោះបានបង្ហាញពីភាពអស្ចារ្យ និងសមត្ថភាពខ្លាំងរបស់រថយន្ត។
នៅផ្នែកខាងក្នុងរថយន្ត MG7 វិញបានរចនាឡើងយ៉ាងធំទូលាយនិងផ្តល់នូវកៅអីស្ព័រពូកស្បែក Nappa និងពណ៌ដ៏ទាន់សម័យយ៉ាងប្រណិត។ ផ្នែកកាប៊ីនក្នុងត្រូវបានតុបតែងដោយសម្ភារៈស្តង់ដារដែលមានគុណភាពខ្ពស់ដ៏ល្អឥតខ្ចោះ រួមជាមួយភ្លើង ambient អាចប្តូរពណ៌បានយ៉ាងទាក់ទាញនិងស៊ីវិល័យបំផុត។ រថយន្ត MG7 គឺមិនត្រឹមតែជារថយន្តស្ព័រប៉ុណ្ណោះទេ តែវាបានផ្តល់នូវភាពប្រណិតនិងច្នៃប្រឌិតបំផុត។
MG7 ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់នូវថាមពលខ្លាំង និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យចាប់អារម្មណ៍។ សំឡេងរោទិ៏ចេញពីបំពង់ស៊ីមាំងទាំង4របស់រថយន្តគឺប្រៀបដូចជារថយន្តស្ព័រ supercar ដ៏ទំនើបដោយគ្រាន់តែចុចប៊ូតុងមួយដើម្បីប្តូរសំឡេងស៊ីមាំងបានតែម្តង។ មិនថាបើកបរលើផ្លូវក្នុងទីក្រុង ឬជិះលើផ្លូវហាយវេនោះទេ ក៏រថយន្ត MG7 ផ្តល់នូវការធ្វើដំណើរយ៉ាងរលូន និងស័ក្តសមជារថយន្តស្ព័រដែលបើកបរនាយុគសម័យថ្មីនេះ។ ប្រព័ន្ធគ្រឿងក្រោមកម្រិតខ្ពស់ ផ្តល់ការបើកបរនឹងល្អ ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងពត៌មានជាក់លាក់ ដែលធ្វើឱ្យម្ចាស់រថយន្តមានភាពរីករាយក្នុងការបើកបរ ហើយក៏ផ្តល់នូវការសន្សំសំចៃប្រេងបានល្អផងដែរ។
ចំណែកប្រព័ន្ធសុវត្ថិភាពវិញគឺជាអាទិភាពចម្បងរបស់រថយន្ត MG7 ដោយវាត្រូវបានបំពាក់ដោយមុខងារជាច្រើនក្នុងការជំនួយដល់អ្នកបើកបររួមមានប្រព័ន្ធគ្រប់គ្រងលំនឹងពេលបើកបរ, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធហ្វ្រាំងABSចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធកំណត់ល្បឿនថេរ និងកាមេរ៉ា360ដឺក្រេមើលមួយជុំរថយន្ត។ល។ ប្រព័ន្ធសុវត្ថិភាពទាំងនោះបានធ្វើការរួមគ្នាដើម្បីផ្តល់នូវទំនុកចិត្តនៃការបើកបរដើម្បីធានាបានថារាល់ការបើកបរគឺមានសុវត្ថិភាពនិងរីករាយបំផុត។ កាន់តែពិសេសក្រុមហ៊ុន MG ផ្តល់ការធានារហូតដល់ទៅ 5ឆ្នាំ ឬ 150,000Km ទៀតផង។
ម្យ៉ាងវិញទៀត ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការរថយន្ត MG7 នេះក្រុមហ៊ុន MG ក៏កំពុងផ្តល់ជូននូវប្រម៉ូសិនពិសេសគឺ ប័ណ្ណញាំអហារអភិជននៅ Yuzu Omakase សម្រាប់មនុស្សពីរនាក់ ដល់អតិថិជនដែលកក់ទិញរថយន្ត MG7 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2024។ ការផ្តល់ជូនពិសេសនេះគឺផ្តល់នូវបទពិសោធន៍ថ្មីមួយទៀតក្នុងការទទួលទានអាហារអភិជនដ៏ប្រណិតនៅភោជនីយដ្ឋានជប៉ុនលំដាប់កំពូលមួយក្នុងទីក្រុង ហើយការផ្តល់ជូនពិសេសនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ MG ក្នុងការផ្តល់ជូនមិនត្រឹមតែរថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែជា Lifestyle ដែលរស់នៅប្រកបដោយប្រណិតភាព និងភាពទាន់សម័យ។
លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៏ថា Òនៅពេលដែលពិភពលោកនៅតែបន្តវិវឌ្ឍន៏នូវបច្ចេកវិទ្យាទំនើបៗ យើងក៏នៅតែបន្តការខិតខំនិងប្រកួតប្រជែងខ្លួន ដើម្បីក្លាយជាជម្រើសល្អបំផុតនៅក្នុងទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា តាមរយៈការផ្តល់រថយន្តទំនើបស៊េរីថ្មីៗនិងផ្តល់នូវសេវាកម្មល្អជូនដល់អតិថិជនដែលជាគ្រួសារ MG ផងដែរ។ ម្យ៉ាងវិញទៀត តាមរយៈការទិញរថយន្តម្តងហើយម្តងទៀត និងការណែនាំបន្តពីអ្នកប្រើប្រាស់រួច បានធ្វើឱ្យ MG បន្តបង្កើនការលក់និងទទួលសមាជិកថ្មីជាច្រើនរៀងរាល់ថ្ងៃ ព្រមទាំងពង្រីកបន្ថែមនូវសាខាថ្មីបន្តទៀតរួមមានដូចជា ខេត្តបាត់ដំបងជាដើម។ ខណៈដែលក្រុមហ៊ុនMG គឺជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលមានឫសគល់ប្រវត្តិសាស្ត្រនៅក្នុងការផលិតរថយន្តស្ព័រ ដូច្នេះហើយទើបធ្វើឱ្យរថយន្ត MG7 ផ្តល់នូវជម្រើសល្អក្នុងការប្រើប្រាស់រថយន្តថ្មីបែបស្ព័រដែលមានតម្លៃសមរម្យនិងមានលក្ខណៈពិសេសខុសពីដៃគូរប្រកួតប្រជែងរបស់ខ្លួន។”

សរុបមក ការបង្ហាញនូវវត្តមានរថយន្ត MG7 គឺជាសញ្ញានៃភាពរីកចម្រើនថ្មីមួយទៀតហើយសម្រាប់ក្រុមហ៊ុន MG ដោយបានកំណត់នូវស្តង់ដារថ្មីក្នុងត្រកូល sedan អមជាមួយនឹងការរួមបញ្ចូលគ្នានៃការរចនាដ៏ប្រណិតស៊ីវិល័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងដំណើរការបើកបរខ្លាំងដែលសុតសឹងជាលក្ខណៈពិសេសរបស់ MG7 ហើយរថយន្តនេះនឹងក្លាយទៅជាតួឯកក្នុងផ្នែករថយន្តស៊ីឌាននៅកម្ពុជាដែលទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តថ្មី។ បន្ថែមពីលើបទពិសោធន៍ក្នុងការបើកបររថយន្តស្ព័រ MG7 នឹងផ្តល់នូវមធ្យោបាយធ្វើដំណើរដែលជាដៃគូរពិតប្រាកដ និងត្រឹមត្រូវបំផុត៕











