កាលពីពេលថ្មីៗនេះ សមាគមសហភាពយន្តនៃកម្ពុជា ដឹកនាំដោយ ឯកឧត្តម អេង គឹមហៃ ប្រធានសមាគម មកទទួលជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងថវិកា ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារ USD) ពីលោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ចូលរួមឧបត្ថម្ភដល់សមាគម ដើម្បីផលិតភាពយន្តខ្នាតខ្លី ប្រភេទអប់រំ ទាំងអស់គ្នាដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

ជាមួយនឹងការទទួលនៅអំណោយខាងលើ សមាគមសហភាពយន្តនៃកម្ពុជា បានសម្ដែងនៅមោទកភាព និងសេចក្តីរីករាយឥតឧបមា ចំពោះសណ្តានចិត្ត ដ៏មហាបវរ មហាប្រសើរ របស់លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ។

ជាការពិតណាស់ ការជួយគាំទ្រ របស់លោក លោកស្រី ទាំងពីរ គឺជាគុណបំណាច់មួយដ៏ធំធេង ក្នុងការជួយសង្គមជាតិ ជួយផ្សព្វផ្សាយអោយប្រជាជន យល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ ការពារអាយុជីវិតប្រជាជន ។

ជាទីបញ្ចប់ សមាគម សហភាពយន្តនៃកម្ពុជា សូមគោរពជូនពរ បវរមហាប្រសើរ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល និង ទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជាពិសេសសូមបួងសួង ដល់គុណព្រះរតនត្រៃ កែវទាំងបី សូមមេត្តាប្រោសប្រទាន ដល់លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា សូមទទួលបាននូវពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។












ប្រភព៖សមាគមសហភាពយន្តនៃកម្ពុជា សសភក