បើនិយាយពីviews ពិតជាត្រូវខ្មាសតន់ ចន្ទសីម៉ាហើយ វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ ។នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ មានរហូតដល់ទៅ441លានដងឯណោះ ។

បែបណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើល ថាតើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែងតន់ ចន្ទសីម៉ាបានក្នុងទសវត្សរ៍ថ្មីនេះ ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ននាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្មGalaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរនិងការប្រឹងប្រែងតស៊ូរបស់គាត់ណាស់ ។






