ថ្មីៗកន្លងទៅនេះ ដោយមានការទុកចិត្តនិងគាំទ្រពីមាតាបិតាកុមារកន្លងមក សួនកម្សាន្តឌូហ្ស៊ី ដែលជាកន្លែងក្មេងលេងកម្សាន្តបែប Indoor នៅរាជធានីភ្នំពេញ បានបន្ថែម និងបើកដំណើរការតំបន់លេងថ្មីៗចំនួន៥ទៀតដែលមានទីតាំងនៅផ្សារទំនើប សែនសុខ ម៉ល ដូចជា៖ Doozii Beautii, Doozii Partii, The Magical Maze, Ninja Course និង Wall Climbing បន្ថែមទៅលើឧបករណ៍ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន។ ការបន្ថែមនេះ ដើម្បីផ្តល់ជូននូវបទពិសោធថ្មីៗសម្រាប់កុមារអាចមកលេងកម្សាន្ត និងទទួលយកចំណេះដឹងផ្នែកបច្ចេវិទ្យាថ្មី សម្រាប់យុគសម័យទំនើប។

ប៉ាម៉ាក់សម័យថ្មីប្រាកដជាធ្លាប់បានឮឈ្មោះ «ផ្សារទំនើប ជីប ម៉ុង សែន សុខ» អ្នកខ្លះបានចូលមកលេង ឯខ្លះទៀតក៏ធ្លាប់ជិះកាត់នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី (1928) ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃើញអគារផ្សារទំនើបដ៏ធំទូលាយសម្រាប់ការដើរទិញទំនិញដែលកម្ពស់រហូតដល់ទៅ 4 ជាន់ឯណោះ។

កញ្ញា រចនា អ្នកគ្រប់គ្រងទូទៅនៅសួនកម្សាន្តឌូហ្ស៊ី (Doozii) សាខាផ្សារទំនើប ជីប ម៉ុង សែន សុខ បានប្រាប់សារព័ត៌មាន Okhna news ឲ្យដឹងថា៖ “នៅពេលឥឡូវនេះសាខាផ្សារទំនើបជីប ម៉ុង បានបន្ថែមនូវឧបករណ៍ថ្មីៗជាច្រើន និងបង្កើនតំបន់សម្រាប់កុមារលេងកម្សាន្តថ្មីចំនួនប្រាំទៀត ដែលក្នុងនោះរួមមាន៖ តំបន់ Doozii Beautii តំបន់ Doozii Partii តំបន់ The Magical Maze តំបន់ Ninja Course និង តំបន់ Wall Climbing។ ការបង្កើតតំបន់ថ្មីៗទាំងអស់នេះដើម្បីឲ្យកុមារកម្សាន្តសប្បាយ ហើយទទួលបានចំណេះដឹងផ្នែកស្មារតីថែមទៀតផង។ គ្រប់ឧបករណ៍ទាំងអស់ ត្រូវបានតុបតែងយ៉ាងទាក់ទាញនិងបំពាក់ទៅដោយឧបករណ៍ទាន់សម័យ ព្រមទាំងមានគុណភាពខ្ពស់។
តាមរយៈប្រភេទល្បែងកម្សាន្តទាំងអស់នោះ ប្អូនៗកុមារាកុមារី មិនត្រឹមតែអាចលេងសប្បាយប៉ុណ្ណោះទេ ថែមទាំងទទួលបានចំនេះដឹងតាមប្រភេទកន្លែងកំសាន្តនីមួយៗទៀតផង។ ដែលកន្លែងលេងនីមួយៗគឺសុទ្ធតែធ្វើអោយក្មេងៗមាននៅបញ្ញាវាងវៃ ជួយពង្រឹងបន្ថែមនូវភាពក្លាហាន ភាពឆ្លាតវៃ ការប្រកួតប្រជែង ការយកឈ្នះភាពភ័យខ្លាច ភាពអន់ធន់ពេលជួបឧបសគ្គ ការចេះគ្រប់គ្រងលើស្ថានភាពលំបាកនានា និងពង្រឹងប្រព័ន្ធការពាររាងកាយឲ្យកាន់តែរឹងមាំ។
សួនកម្សាន្តឌូហ្ស៊ី បានយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុតទៅលើការផ្ដល់ជូននៅសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការបំពេញតម្រូវការអតិថិជនដូចជា៖ការបម្រើអាហារសម្រន់ ភេសជ្ជ: និងទីកន្លែងកម្សាន្ដ ដែលធានាទៅលើសុវត្ថិភាព អនាម័យ និងផាសុកភាពសម្រាប់កុមារ។

សូមបញ្ជាក់ផងដែរថា សួនកម្សាន្តឌូហ្ស៊ី មានទីតាំងចំនួនពីរ ដែលទីតាំងទីមួយកំពុងដំណើរការនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងទីតាំងទីពីរមានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាន់ទី៣។
ឌូហ្សុី (doozii) ទាំងពីរសាខាចាប់បើកពីម៉ោងបើក ៩ព្រឹកដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ ដូចនេះ ប៉ាម៉ាក់សូមយកកូនៗមកលេងនៅទីនេះដែលវាលើសពីកន្លែងកម្សាន្តទូទៅ ហើយក៏អាចជួយឱ្យក្មេងៗចេះប្រាស្រ័យទាក់ទងជាមួយនឹងក្មេងៗដទៃថែមទៀតផង។
សម្រាប់ព័ត៌មានបន្ថែមអំពី Super Doozii សូមទាក់ទង៖
- +855 90 472 000 សម្រាប់ Super Doozii នៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
- +855 67 432 432 សម្រាប់ Doozii នៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល
- Doozii Facebook page: https://web.facebook.com/dooziicambodia
- Doozii Instagram: https://www.instagram.com/doozii.cambodia
- Doozii Telegram channel: https://t.me/dooziicambodia





















