ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមជូនលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង ជា «អ្នកឧកញ៉ា»។

អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបានប្រជាពលរដ្ឋកម្ពុជាជាច្រើនមើលឃើញថា «អ្នកឧកញ៉ាទាំង៣» បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាយ៉ាងច្រើន ក៏ដូចជាការចូលរួមឧបត្ថមកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់មន្ទីពេទ្យកាលម៉ែត្រ ការសាងសង់សាលារៀន និងទីលានកីឡាតាមសាលាក្នុងរាជធានីភ្នំពេញ និងខេត្តនានា ការសាងសង់ផ្លូវថ្នល់ ការផ្តល់អាហាររូបករណ៍ និងការឧបត្ថម្ភយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

ការផ្តល់គោរមងារជូន «អ្នកឧកញ៉ាទាំង៣» ពិតជាស័ក្តិសមទទួលបាននូវគោរមងារដ៏ខ្ពង់ខ្ពស់នេះជាមួយសកម្មភាពដ៏ប្រពៃក្នុងកិច្ចការជួយសង្គមរបស់អ្នកឧកញ៉ា។
សូមអានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជូនអ្នកឧកញ៉ា៖


