ព្រឹត្តិការណ៍បើកបរសាកល្បង Gumball 3000 ដែលបានរៀបចំឡើង កាលពីថ្ងៃទី០១ ខែកញ្ញា ទទួលបានការចូលរួមយ៉ាងកោះករ ពីសំណាក់បុគ្គលមានមុខមាត់ក្នុងសង្គម និងតារាល្បីៗជាច្រើន ដូចជា លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ក៏បានចូលរួមជាមួយក្រុមគ្រួសារផងដែរ។

លោក ខាន់ ជេមស៍ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញុំបាទនឹងក្រុមគ្រួសារបានចូលកម្មវិធីGUMBALL3000 ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅខេត្តសៀមរាប❤️❤️❤️❤️❤️”។
គួររំលឹកដែរថា ព្រឹត្តិការណ៍ Pre-Event Gumball 3000 ត្រូវបានរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប រួមជាមួយស្ថាប័នពាក់ព័ន្ធនានា ដោយមានការតាំងបង្ហាញរថយន្តទំនើប ប្រហែល ៨០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូចមួយ នៅបរិវេណសួនព្រះរាជដំណាក់ កាលពីថ្ងៃទី៣១ ខែសីហា និងការប្រណាំងរថយន្តកម្សាន្ត Drag Race នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ផងដែរ៕


