សប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា បរិច្ចាគប្រាក់ជិត ១០ម៉ឺនដុល្លារ ដើម្បីមន្ទីរពេទ្យកុមារអង្គរ

កម្សាន្ត

ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL 3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដែលក្នុងនោះរួមមាន ឧកញ៉ា លាង ពៅ (ភីធើរ) ជាអគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ដែលមានការគាំទ្រពីឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមទាំងមន្ត្រី និងស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនដែលបានបរិច្ចាគថវិកាសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្ម ភាពរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជាដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៤ សាធារណជនដែលបានចូលរួមសកម្មភាពសប្បុរសធម៍តាមរយៈការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យ កុមារអង្គរសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹមនិងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា បានបន្តកើនឡើងគួរឲ្យកត់សម្គាល់។

បើតាមតួលេខពីក្រុមការងារ RevUp Cambodia បានឲ្យដឹងថា
ចំពោះសប្បុរសជនបរិច្ចាគ «សម្រាប់សប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា» សរុបចំនួន ៩៥,៣៣៥ ដុល្លារនិងបន្តសកម្មភាពបរិច្ចាគបន្ថែមទៀតឥតដាច់ ដូចមាន នៅក្នុងបញ្ជីរាយនាមសប្បុរសជនខាងក្រោមនេះ

សម្រាប់ម្ចាស់រថយន្ត Sport cars, Supercars, Luxury cars ទាំងអស់អាចចូលរួមជាមួយពួកយើង ក្នុងការរួមចំណែកសប្បុរសធម៍ទៅមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ក៏ដូចជាមានសិទ្ធិក្នុងការដាក់តាំងរថយន្តនៅខាងមុខប្រាសាទអង្គរ ដើម្បីចូលរួមក្នុងការបង្កើតកំណត់ត្រាពិភពលោក GUINNIESS WORLD RECORD ផងដែរ ដោយចុះឈ្មោះជាមួយពួកយើងឥឡូវនេះ 
តាមរយៈតំណរខាងក្រោមចុះឈ្មោះឥឡូវនេះ : https://form.jotform.com/242132039494454
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ផ្ទាល់ឬតាមលេខទូរស័ព្ទ : +855(0)67 734 734 / 60 671 123