ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL 3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដែលក្នុងនោះរួមមាន ឧកញ៉ា លាង ពៅ (ភីធើរ) ជាអគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ដែលមានការគាំទ្រពីឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមទាំងមន្ត្រី និងស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនដែលបានបរិច្ចាគថវិកាសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្ម ភាពរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជាដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
គិតត្រឹមថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៤ សាធារណជនដែលបានចូលរួមសកម្មភាពសប្បុរសធម៍តាមរយៈការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យ កុមារអង្គរសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹមនិងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា បានបន្តកើនឡើងគួរឲ្យកត់សម្គាល់។
បើតាមតួលេខពីក្រុមការងារ RevUp Cambodia បានឲ្យដឹងថា
ចំពោះសប្បុរសជនបរិច្ចាគ «សម្រាប់សប្បុរសជនបរិច្ចាគក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា» សរុបចំនួន ៥៧,៤៦០ ដុល្លារនិងបន្តសកម្មភាពបរិច្ចាគបន្ថែមទៀតឥតដាច់ ដូចមាន នៅក្នុងបញ្ជីរាយនាមសប្បុរសជនខាងក្រោមនេះ
សម្រាប់គ្រប់ស្ថាប័នដែលមានបំណងចង់ចូលរួមជាចំណែកឧបត្តម្ភក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ លោកអ្នក អាចទំនាក់ទំនងមកក្រុមការងារដើម្បីទទួលនូវព័ត៌មានបន្ថែម។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ឬតាមលេខទូរស័ព្ទ៖ +855(0)67 734 734 / 60 671 123។








