បើកទទួលកក់ថ្ងៃនេះហើយ! រថយន្ត Toyota Land Cruiser 250 តម្លៃខ្ទង់ ១៥ មុឺនដុល្លារ (វីដេអូ)

កម្សាន្ត

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសជាផ្លូវការនូវរថយន្ត Toyota Land Cruiser ជារថយន្ដដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់អស់រយៈពេល ជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ នេះជាការវិលត្រឡប់មកវិញនៃប្រភេទ រថយន្ត off-road របស់ត្រកូល Toyota Land Cruiser Prado ប៉ុន្តែអ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះគឺ ការផ្លាស់ប្តូររូបរាងទាំងស្រុងជាមួយឈ្មោះថ្មី « Toyota Land Cruiser 250 Series»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់អ្នកគាំទ្រនិងផ្ដល់តែងតែផ្ដល់ទំនុកចិត្តមកលើក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) អាចទំនាក់ទំនងកាន់ក្រុមការងារមកទទួលកក់ចាប់ពីថ្ងៃនេះតទៅដែលមានតម្លៃខ្ទង់ ១៥ មុឺនដុល្លារ។

រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទមានទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត។ សម្រាប់ម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ (4WD)សម្រាប់ម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើក បរវិលកង់ទាំង៤ (4WD)។ 

សម្រាប់ប្រព័ន្ធជើងក្រោម The All-new Land Cruiser 250 Series បំពាក់ដោយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោង ទប់លំនឹង នៅផ្នែកខាងក្រោយ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ(Rear Torque Sensing LSD)ផងដែរ។

ចំពោះការរចនាផ្នែកខាងក្រៅត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម។

ចំពោះផ្នែកខាងក្នុងក៏ពុំខុសពីផ្នែកខាងក្រៅដូចជាគ្នាដែរគឺថ្មីទាំងស្រុងដូចគ្នាដែរ ដោយបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ១៤ចំណុច, កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម។

ក្នុងនាមជាក្រុមហ៊ុន Toyota (Cambodia) Co., Ltd គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានជំនិះ Toyota គ្រឿងបន្លាស់សុទ្ធ និងសេវាកម្ម ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងមិន នឿយហត់ជាមួយ រោងចក្ររបស់យើង ដើម្បីនាំយកផលិតផលដែលសមស្របបំ ផុតមកកាន់ទីផ្សារ និងបន្តផ្ដល់ទំនុកចិត្តជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់នៅកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម អតិថិជន ឬទាក់ទងមកឥឡូវនេះដើម្បីទទួលបាន បទពិសោធន៍ពី ការបើកបរសាក ល្បងបាន។សម្រាប់ផ្នែកលក់អនឡាញសូមទាក់ទងទៅ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖/ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/toyotacambodiakh ឬគេហទំព័រ https://www.toyota.com.kh/en/models/land-cruiser-prado.html ៕