អ្នកនាង តាំង គីមប៊ួយ កូនស្រីពៅ អ្នកឧកញ៉ា ហាង សៀ និងលោកជំទាវ សៀម ជូ កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បើកសម្ពោធហាងថ្មីលក់សម្លៀកបំពាក់បែបយុវវ័យសម័យថ្មី មួយ ឈ្មោះ ថា «Kanvas Signature Label Store» ជាផ្លូវការ ក្រោមវត្តមានចូលរួមអបអរសាទរយ៉ាងឱឡារឹកពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងនាមលោកប៉ា និងសហគ្រិនឆ្នើមមួយរូប ក្នុងវិស័យធុរកិច្ចពហុវិស័យនៅកម្ពុជា អ្នកឧកញ៉ា ហេង សៀ ពិតជាសូមសម្ដែងនូវក្ដីរំភើបរីករាយ និងបានផ្ញើសារចូលរួម អបអរសាទរនៅលើគណនី បណ្ដាញសង្គម Facebook ផ្លូវការផ្ទាល់ខ្លួនរបស់លោកថា៖ “ថ្ងៃ06/09/2024 ប៉ា ប៉ា សូមចូលរួម អបអរសាទរដល់ការសម្ពោធ ហាង KANVAS ជាផ្លូវការ ដែលជាហាងដំបូងរបស់កូន។ ប៉ា ប៉ា សូមអោយហាងរបស់កូនមានអតិថិជនគាំទ្រច្រើន ហេងហេង ជួបតែ សេចក្តីសុខសេចក្តីចំរើនប្រាថ្នាយ៉ាងណាៗអោយសំរេចដូចបំណងដែលកូនប៉ងប្រាថ្នា” ។
ហាងលក់សម្លៀក KANVAS របស់ អ្នកនាង តាំង គីមប៊ួយ គឺជាប្រេនល្បីលំដាប់យុវវ័យទាន់សម័យថ្មី ដែលមានទីតាំងនៅលើផ្លូវ 335 កែងផ្លូវ 528, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។ ហាង «Kanvas Signature Label Store» បើកចាប់ពីម៉ោង ៩ ព្រឹក ដល់ ៧ យប់។ សម្រាប់ប្រូម៉ូសិនពិសេស និងព័ត៌មានបន្ថែម អតិថិជនអាចទំនាក់ទំនងលេខទូរសព្ទ 086555877 Telegram: https://t.me/thekanvasofficial ។ ទីតាំង Google Map ហាង The KANVAS

















