ឧកញ៉ា លាង ពៅ (ភីធើរ) ប្រាប់សមាជិករថយន្តចូលរួមព្រឹត្តិការណ៍ Gumball 3000 «ហាមដាច់ខាចរោទ៍សម្លេងឮខ្លាំងៗ» ពេលចូលដល់បរិវេណតំបន់អង្គរ

កម្សាន្ត

ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានឡើងថ្លែងសន្ទរកថានិងធ្វើបទបង្ហាញណែនាំខ្លះៗទៅកាន់សមាជិករថយន្តកម្ពុជា នៅក្នុងជំនួបជាមួយម្ចាស់រថយន្ត Supercar ទាំងអស់ដែលមានវត្តមានក្នុងក្បួនរថយន្ត ដើម្បីត្រៀមរៀបចំចូលរួមមហាព្រឹត្តិការណ៍ Gumball 3000 ដែលធ្វើឡើងលើកដំបូងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា៖ “នៅពេលចូលដល់បរិវេណប្រាសាទ នៅគ្រប់ប្រាសាទទាំងអស់ (មិនចំពោះប្រាសាទអង្គរវត្តមួយនោះទេ) នៅទីនោះគឺជាតំបន់អច្ឆរិយៈជាកេរ្ត៍បន្សល់ទុក ជាទឺកដីបុព្វរសដូនតាខ្មែររបស់យើងជៀសវាងការរំខានដោយសម្លេង សូមឲ្យបងបង្អូនប្រកាន់ខ្ជាប់នូវសីលធម៌ និងការគោរពឲ្យបានខ្ពស់បំផុត។ ហាមដាច់ខាតហាមបើកបរប្រជែងគ្នា និងបំពងសម្លេងម៉ាសុីនឡានឲ្យឮខ្លាំងនៅក្នុងតំបន់អង្គរឡើយ។ តែបើនៅទីសមគួរអាចបញ្ចេញសម្លេងឲ្យឮៗបាន តួយ៉ាងដូចនៅក្នុងទីប្រជុំជនមួយចំនួនដែលក្រុមការងារបានរៀបចំទុកជូននៅក្នុងខេត្តសៀមរាប។”


លោកឧកញ៉ា លាង ពៅ (ភីធើរ) សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាសមាជិកនឹងអនុវត្តតាមដើម្បីរក្សាតម្លៃ និងភាពថ្លៃថ្នុរក្នុងនាមជាម្ចាស់ផ្ទះនៅក្នុង មហាព្រឹត្តិការណ៍អន្តរជាតិ «Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍» នៅខេត្តសៀមរាបនៅថ្ងៃទី ១៧ ខែកញ្ញានេះ។

សម្រាប់ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការរៀបចំតាំង បង្ហាញរថយន្ត Supercars, Hyper cars, និង Sportscars ច្រើនជាង ៦០០ គ្រឿងដើម្បីបំបែកឯកត្តកម្មពិភពលោក (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត។ ប្រតិភូ Gumball 3000 នឹងត្រឡប់ទៅវិញតាម ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបន្តទៅប្រទេស ថៃ ម៉ាឡេសុី និងសឹង្ហបុរី។ ការនេះនឹងធ្វើឲ្យកិត្តិនាមរបស់ប្រទេសកម្ពុជា នឹងបន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈ សកម្មភាពចូលរួមបំបែកឯកទគ្គកម្មពិភពលោកលើប្រធានបទ «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 នឹងធ្វើឡើងលើកដំបូងនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រៅពីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងត្រៀមបំបែកកំណត់ត្រា ពិភពលោកហ្គីណេស ថវិកាទាំងអស់ ដែលទទូួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា ក្នុងមហាព្រឹត្តិការណ៍ Gumball 3000 Rally នេះ នឹងត្រូវយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទាំងអស់។ ហើយតាមការរំពឹងទុក ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចូលរួមទស្សនា ប្រមាណ ៦ម៉ឺននាក់៕ Link