ស្វាគមន៍ការមកដល់កម្ពុជារបស់ប្រតិភូ Gumball 3000 សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី នឹងរៀបចំពិធីជប់លៀងដ៏អស្ចារ្យមួយ នៅរង្គសាលក្រោមដី Metropole

កម្សាន្ត

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ក្នុងដំណើរមកដល់របស់ប្រតិភូ Gumball 3000 ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000 x Chip Mong សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នឹងរៀបចំពិធីជប់លៀងដ៏អស្ចារ្យ នៅរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ដ៏ប្រណិត ដើម្បីញ៊ាំងឱ្យការទទួលបដិសណ្ឋារកិច្ចកាន់តែឥតខ្ចោះទ្វេដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី គឺជាសណ្ឋាគារ ផ្កាយ៥ លំដាប់ពិភពលោកតែមួយគត់ ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូ Gumball 3000 នៅភ្នំពេញ ដោយក្នុងចំណោមប្រតិភូទាំងនោះក៏មានកំពូលកីឡាករល្បីឈ្មោះ KEN GRIFFEY JR, PATRICE EVRA, JIMMY GRAHAM កំពូលតារាអន្តរជាតិ និងDJ ល្បីឈ្មោះ MARTIN 2SMOOVE, ANDY PURNEL, BUN B, និង CJ BEATZ ហើយក៏មានវត្តមាន YouTuber ល្បីៗដូចជា LAZARBEAM, ISHOWSPEED និង LACHLAN ផងដែរ។

គួររំឮកដែរថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ជាសណ្ឋាគារដ៏ប្រណីតដែលស្ថិតចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញនេះ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃនេះ តែងត្រៀមខ្លួនស្វាគមន៍ទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ហើយមាន២៤៧បន្ទប់ ផ្ដល់នូវបទពិសោធន៍ស្នាក់នៅយ៉ាងល្អឥតខ្ចោះ, សាលប្រណីត ស្ប៉ាលំដាប់ពិភពលោក Jivapita Spa, ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Café), ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (FiveFive), រង្គសាល ដឺអាតទីក (The Attic), និងរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ដែលនឹងត្រៀមរៀបចំពិធីជប់លៀងនេះផងដែរ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះទៅដល់ប្រតិភូ Gumball 3000 ដើម្បីរួមចំណែកផ្សព្វផ្សាយឥទ្ធិពលវិជ្ជមាននៃទេសចរណ៍ និងកម្ពុជាទាំងមូលទៅកាន់ពិភពលោក តាមរយៈការផ្ដល់ភាពងាយស្រួល បទពិសោធន៍ និងការចងចាំល្អៗដល់ភ្ញៀវអន្តរជាតិទាំងអស់៕