ជាងកាត់សក់វ័យក្មេង និងកំពុងល្បីឈ្មោះ JB ត្រូវបានបង្ហាញវត្តមានជាថ្មីលើទឹកដីប្រទេសកម្ពុជា ខណៈការបង្ហាញខ្លួនសារនេះ គេបង្ហើបថានឹងមកកាត់សក់ជូនបុគ្គលល្បី នៅក្នុងព្រឹត្តិការណ៍ Gumball 3000 នាថ្ងៃនេះតែម្ដង។

តាមការបង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធមួយទម្លាយថា បុគ្គលដែល JB នឹងត្រូវកាត់សក់ជូន នឹងបង្ហាញខ្លួននារសៀលថ្ងៃនេះ ពោលគឺកាត់សក់នៅទីតាំងព្រឹត្តិការណ៍ Gumball 3000 នៅសួនវត្តបទុមតែម្ដង។
ក្រៅពីនោះ JB ក៏នឹងចូលរួមជាមួយព្រឹត្តិការណ៍ Gumball 3000 នៅខេត្តសៀមរាប ពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញាខាងមុខផងដែរ។

គួររំលឹកដែរថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា នឹងចាប់ផ្ដើមធ្វើឡើងពីរសៀលថ្ងៃទី១៥ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ ទីតាំងនៅវត្តបទុម និងថ្ងៃទី១៦ ដល់ទី១៧ ខែកញ្ញា នឹងប្រារព្ធធ្វើនៅខេត្តសៀមរាប ជាមួយគោលបំណងបង្កើតកំណត់ត្រា Guinness World Record ដោយការចតរថយន្តទំនើបច្រើនបំផុត នៅមុខប្រាសាទអង្គរវត្ត៕
