ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តកំពូលៗ និងប្រណីតៗធំបំផុតនៅកម្ពុជា Gumball 3000 បានរៀបចំយ៉ាងរលូននាថ្ងៃទីមួយ ក្រោមសម្លេងហ៊ោរកញ្ជ្រៀវ និងក្រសែភ្នែក ពីអ្នកគាំទ្រជាច្រើនម៉ឺននាក់ នៅសួនវត្តបទុមនាល្ងាចមិញនេះ។
ក្នុងនោះគេសង្កេតឃើញនូវរថយន្តប្រណីតៗជាច្រើនពាន់គ្រឿង បានបង្ហាញវត្តមាននៅចំកណ្ដាលបេះដូង នៃរាជធានីភ្នំពេញ ជាពិសេសគឺរថយន្តកំពូល Rolls Royce Cullinan មួយគ្រឿង ដែលបំពាក់នូវស្លាកលេខពិសេសនៃប្រទេសអារ៉ាប់រួមតែម្ដង។
ស្លាកលេខដែលមានលេខតែមួយខ្ទង់ គឺលេខ ១ ត្រូវបានដាក់ដេញថ្លៃ និងលក់ចេញក្នុងតម្លៃប្រហែល ១៤លានដុល្លារ កាលពីឆ្នាំ២០០៨ និងជាប់ឈ្មោះជាស្លាកលេខមានតម្លៃថ្លៃបំផុតលើលោកទី២ ថែមទៀត។
គួររំលឹកបន្តិចថា ព្រឹត្តិការណ៍ Gumball 3000 នឹងធ្វើបន្តរៀបចំ ២ថ្ងៃបន្ថែមទៀត នាខេត្តសៀមរាប ដោយមានការចូលរួមពីរថយន្តកំពូលៗ ប្រណីតៗជាច្រើនពាន់គ្រឿង ខណៈគោលបំណងនៃការរៀបចំមហាព្រឹត្តិការណ៍មួយនេះ គឺដើម្បីគៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕