មហាព្រឹត្តិការណ៍ Gumball 3000 នៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្ដើមធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ហើយថ្ងៃនេះក្រុមរថយន្តទំនើបៗជាច្រើនពាន់គ្រឿង នឹងបន្តធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏កក្រើកនេះកាលពីម្សិលមិញ ក៏មានការចូលរួមយ៉ាងកោះករពីសំណាក់ប្រជាជន និងយុវជន ចន្លោះពី ៨ម៉ឺន ទៅ ១០ម៉ឺននាក់ នៅរាជធានីភ្នំពេញផងដែរ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍ Gumball 3000 ធ្វើនៅកម្ពុជាលើកដំបូងនេះ ប្រារព្ធចំពេលគម្រប់ខួប ២៥ឆ្នាំនៃការបង្កើត Gumball 3000 ហើយការបើកដង្ហែររថយន្តសារនេះ ក៏ជាការកើតឡើងលើកដំបូងនៅក្នុងទឹកដីអាស៊ានផងដែរ៕






