លោក សុង សុវណ្ណារ៉ា «ប៉ាៗប៊េឡានិងអេល៊ី» ជួយបំពេញក្ដីស្រម៉ៃក្មេងប្រុសម្នាក់ឲ្យសាកកាន់ចង្កូតរថយន្តទំនើបរបស់ខ្លួន

កម្សាន្ត

លោក សុង សុវណ្ណារ៉ា ជាអ្នកជំនួញម្នាក់និងជាបុគ្គលដ៏មានប្រជាប្រិយភាពមួយរូបនៅលើបណ្ដាញសង្គមទាំងនៅលើ TikTok និង Facebook ដែលអ្នកគាំទ្រជាច្រើននាក់បានស្គាល់លោកតាមរយៈឈ្មោះហៅក្រៅ «ប៉ាៗប៊េឡានិងអេល៊ី» បានជួយបំពេញក្ដីស្រម៉ៃក្មេងប្រុស ម្នាក់ដែលបានមកឈរផ្អែកខ្នងយ៉ាងកំសត់ ទល់នឹងរថយន្តស្ព័រដ៏ប្រណិតដែលមានតម្លៃរាប់លានដុល្លារនៅក្នុងព្រឹត្តិការណ៍ Gumball 3000 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


អ្នកជំនួញដ៏ជោគជ័យរូបនេះបានបង្ហោះវីដេអូភ្ជាប់នឹងសំណេរខ្លីនៅលើគណនីផេកផ្លូវការរបស់ខ្លួនថា៖ “I know your feeling” ដែលមាន ន័យថា ខ្ញុំយល់អារម្មណ៍ឯង។ វីដេអូរយៈពេលត្រឹមតែ ០.១៥ វិនាទីនេះកំពុងទទួលបានការសារទរ ពេញចិត្ត ចែករំលែកបន្តរាប់ពាន់ នាកនៅលើ Facebook និង TikTok ។

(សូមទស្សនាវីដេអូខាងក្រោម)

គួររំលឹកបន្តិចថា ព្រឹត្តិការណ៍ Gumball 3000 នឹងធ្វើបន្តរៀបចំ ២ថ្ងៃបន្ថែមទៀត នាខេត្តសៀមរាប ដោយមានការចូលរួមពីរថយន្តកំពូលៗ ប្រណីតៗជាច្រើនពាន់គ្រឿង ខណៈគោលបំណងនៃការរៀបចំមហាព្រឹត្តិការណ៍មួយនេះ គឺដើម្បីគៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕