បទ​ចម្រៀង ជុំ​វិញ​បទ្ទវហេតុរលំអគារនៅក្រុងព្រះសីហនុ ស្ដាប់​ហើយ​​ទប់​ទឹក​ភ្នែក​មិន​បាន(វីដេអូ)

កម្សាន្ត

កំពូលតារាចម្រៀង៣រូប រួមមានលោក ខាន់ ជេមស៍, លោក វង្ស តារារតនា និងលោក ហ៊ួន សំអុល បានរួមគ្នាច្រៀងនូវចម្រៀងមួយបទចំណងជើងថា «គុណម្លប់តេជោ» ដែលជាស្នាដៃនិពន្ធដោយលោក សួន ពិសិដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធបងប្អូនកម្មករ ដែលបានពលីក្នុងឧបទ្ទវហេតុរលំអគារ នៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
https://www.facebook.com/hengloong.official/videos/367275570595767/?sfns=mo

បទចម្រៀងនេះត្រូវបានផលិតដោយសមាគមសិល្បករខ្មែរ, និពន្ធទំនុកច្រៀងដោយ មាស បូព៌ា និង សួន ពិសិដ្ឋ និងនិពន្ធបទភ្លេង, មេឡូឌីថ្មី ដោយកវីល្បីឈ្មោះ សួន ពិសិដ្ឋ ចំណែកផលិតករ គឺ ហេង ឡុង និង សួន ពិសិដ្ឋ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ២៨នាក់បានស្លាប់បាត់បង់ជីវិត​និង២៦នាក់បានរង​របួស​ធ្ងន់​ស្រាល។

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់ ថ្ងៃទី២៣ ខែមិថុនា​ដើម្បី​ចុះដឹក​នាំប្រតិបត្តិការរើគំនរអគារជួយ​ជនរងគ្រោះ​រហូតបញ្ចប់នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩៕