ពិតជាមានអំណាច! សក្តិសមជាកំពូលរថយន្តពិតប្រាកដមែន! អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំឥឡូវនេះបានមកដល់ហើយ! គឺវត្តមានរថយន្ត All-New Toyota Land Cruiser 250 ឆ្នាំ 2025 បានបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសកម្ពុជា។ កាន់តែគួរឱ្យទាក់ទាញ រឹតតែខ្លាំងនោះ គឺអ្នកចូលរួមកម្មវិធីផ្ទាល់ បានឃើញផ្ទាល់ ប៉ះផ្ទាល់ ជួបអ្នកជំនាញផ្នែករថយន្តបានលាន់មាត់គ្រប់គ្នាថា កំពូលរថយន្ត All-New Toyota Land Cruiser 250 ជារថយន្តមុខមានអំណាច កម្លាំងខ្លាំង ពិតជាខ្លាំងអស្ចារ្យមែន។

All-New Toyota Land Cruiser 250 មកជាមួយនូវរូបរាងថ្មីទាំងស្រុង ព្រមទាំង បច្ចេកវិទ្យាទំនើបបំផុត ! ហើយវាពិតជាប្លែកភ្នែក និងអស្ចារ្យខ្លាំងណាស់ ពេលបានបើកបរនៅលើដងផ្លូវ និងគ្រប់ស្ថានភាពផ្លូវ ។

លោកអ្នកដឹងទេ ! ពេលបានឃើញផ្ទាល់ និងប៉ះផ្ទាល់ រថយន្ត All-New Toyota Land Cruiser 250 ឆ្នាំ 2025 នេះពិតជាមានអំណាចណាស់ ស័ក្តិសមជាកំពូលរថយន្តសម័យទំនើប ពិតប្រាកដមែន! អ្វីដែលជាចំណុចសំខាន់នៃរថយន្តនេះ គឺមានប្រភេទម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន២៨១សេះ កម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយ ប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង ៤ (4WD) ។ ចំពោះប្រភេទម៉ាស៊ីន ម៉ាស៊ូត គឺម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំង រមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើក បរវិលកង់ទាំង ៤ (4WD) ផងដែរ ។

អ្វីដែលធ្វើឱ្យអ្នកបានឃើញ បានប៉ះផ្ទាល់ទប់អារម្មណ៍ស្ទើរមិនបាននោះ គឺការរចនា ផ្នែកខាងក្រៅដោយត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម ។

កាន់តែពិសេសអស្ចារ្យថែមទៀតនោះ គឺការរចនាផ្នែកខាងក្នុងមានបំពាក់មកជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសំឡេងប្រភេទ JBL ចំនួន ១៤គ្រាប់, មានកន្លែងសាកថ្មឥតខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម ។

រឹតតែជឿរជាក់ និងមានទំនុកចិត្តខ្ពស់បន្ថែមទៀតនោះ គឺប្រព័ន្ធជើងក្រោមតែម្តងដោយ បំពាក់មកជាមួយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃ ឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹងនៅផ្នែកខាងក្រោយ ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ (Rear Torque Sensing LSD) ផងដែរ ។ ហើយអ្វីដែលបងប្អូនអតិថិជនចង់ដឹងខ្លាំងបំផុតនោះគឺតម្លៃដែលប្រភេទម៉ាស៊ីនសាំង តម្លៃ 150,000$ និងប្រភេទម៉ាស៊ីនម៉ាស៊ូតតម្លៃ155,000$ ដែលតម្លៃទាំងនេះកំពុងតែទាក់ ទាញចំណាប់អារម្មណ៍លើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំងផងដែរ ។

កុំភ្លេចអញ្ជើញចូលរួមទស្សនាទាំងអស់គ្នាដើម្បីបានឃើញផ្ទាល់ ប៉ះផ្ទាល់កំពូលរថយន្ត All-New Toyota Land Cruiser 250 នៅស្តង់ពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី ២០ ដល់ ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកក់រថយន្ត ដូចខាងក្រោមនេះ ៖
📞ផ្នែកលក់អនឡាញ ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏
📞សាខាទឹកថ្លា ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓
📞សាខាបឹងកេងកង ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
📞សាខាទួលសង្កែ ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏
📞សាខាមានជ័យ ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗
📞សាខាខេត្តសៀមរាប ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
📞សាខាខេត្តបាត់ដំបង ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
📞សាខាខេត្តកំពង់ចាម ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗
📞ផ្នែកលក់ក្រៅ ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕
📞ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 𝟎𝟏𝟕 𝟑𝟑𝟑 𝟔𝟎𝟗 / 𝟎𝟏𝟕𝟐𝟐𝟐 𝟒𝟑𝟕
ឬតាមរយៈ ៖ Telegram Channel: https://t.me/toyotacambodiakh













