លោក Maximillion Cooper សន្យាថានឹងនាំក្រុមគ្រួសារលោកពីអង់គ្លេសមកទេសចរណ៍នៅកម្ពុជាម្ដងទៀត

កម្សាន្ត

លោក Maximillion Cooper ជាអគ្គនាយកនិងស្ថាបនិក Gumball 3000 ដែលបានទៅដល់ចក្រអង់គ្លេសទៅហើយ តែបានបន្សល់ទុកនូវសារខ្លីដែលសន្យានឹង Chip Mong Group តាមរយៈលោក ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង ថាលោកនឹងត្រឡប់មកកម្ពុជាម្ដងទៀតជាមួយនឹងក្រុមគ្រួសារតែម្ដងក្នុងនាមជា ភ្ញៀវទេសចរ វិញម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិក Gumball 3000 ដដែលរូបនេះបានចាត់ទុកកម្ពុជាថាជា «ប្រទេសគួរជាទីទស្សនា Favorite Country» របស់លោកនិងប្រតិភូ Gumball 3000 ដែលបានមកស្នាក់នៅកម្ពុជាត្រឹមរយៈពេលខ្លី២យប់៣ថ្ងៃ។ ក្រោយពេលចាកចេញពីកម្ពុជា ប្រតិភូ Gumball 3000 បានបង្ហាញនូវរូបភាពជាច្រើនពីសកម្មភាពផ្សេងៗក្នុងព្រឹត្តិការណ៍ខួប ២៥ ឆ្នាំរបស់ខ្លួនផ្សារភ្ជាប់ជាមួយពាក្យពេចន៍កោតសរសើរ និងអរគុណកម្ពុជា ធ្វើឱ្យក្រុមខ្លួនមានពេលវេលាដ៏រំភើបមិនធ្លាប់មាននិងមិនអាច បំភ្លេចបាន ទាំងផ្ទាល់មាត់និងតាមរយៈការបង្ហោះរូបភាពវីដេអូជាច្រើននៅលើបណ្ដាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងព្រឹត្តិការណ៍ខួប ២៥ឆ្នាំរបស់ខ្លួនប្រតិភូ Gumball 3000 ដែលធ្វើដំណើរឆ្លងកាត់ប្រទេស កម្ពុជា គឹមានតែកម្ពុជាមួយគត់ដែលទទួលបដិសណ្ឋារកិច្ចកម្រិតផ្កាយ ៥ នៅសណ្ឋាគារហៃយ៉ាត់ រីជិនសុីភ្នំពេញ និងពិធីស្វាគមន៍អាហារល្ងាច (ពិសារលៀងសាយ ភោជន៍ Gala Dinner ដោយមានបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរ មុខប្រាសាទបាយ័ន។ នៅក្នុងការចូលរួមទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនេះក្រុមប្រតិភូ Gumball 3000 ក៏បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាជារាត្រីដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមរបស់ខ្លួន៕