“លន ស៊ីធីផ្ទះ នៃស្នាមញញឹម” ជាបេសកកម្មថ្មីមួយ ដើម្បីជាការចែករំលែកដល់កុមារកម្ពុជា គោលដៅរួមចំណែកមួយផ្នែក ដល់រាជរដ្ឋាភិបាល ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។

ដោយមានផ្តួចផ្តើមពីលោកជំទាវ លន ល័យហៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា តុល លន ដែលជាស្ថាបនិក និងប្រធានក្រុម ប្រឹក្សាភិបាលនៃ ក្រុមហ៊ុន លន ស៊ីធីគ្រុប រួមជាមួយថ្នាក់ដឹកនាំ កំពូលៗនៃក្រុមហ៊ុន និងសប្បុរសជនជាច្រើនរូប បាននាំយក អំណោយសប្បុរសធម៌ មានដូចជា ៖

– សៀវភៅ ៣៥០០ក្បាល – ប៊ិច ៣០០០ដើម– ខ្មៅដៃ ៣០០០ដើម នឹងសម្ភារៈសិក្សាផ្សេងៗទៀត ជាង១០០០ឈុតរួមជាមួយអង្ករ៩០០០គីឡូក្រាម – មី៤០០០កញ្ចប់ –ស្ករសរ ៥០០គីឡូក្រាម – អំបិល ១០០គីឡូក្រាម –ប្រេងឆា ២២៨លីត្រ – ម្សៅស៊ុប១៦០គីឡូក្រាម រួមនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត សរុបជាទឹកប្រាក់ជាង ៤៤លានរៀល ជូនទៅកាន់ មណ្ឌលកុមារកំព្រារ អង្គការមនុស្សធម័ បណ្តុះបណ្តាលកុមារ ចំនួន ១០មណ្ឌល ដែលកំពុងទទួលការមើលថែកុមារ កំព្រារ កុមារទុរគត កុមារងាយរងគ្រោះ និងរងគ្រោះ កុមារមានកាយសប្បទាមិនគ្រប់គ្រាន់ និងកង្វះអាហាររូបត្ថម្ភជាង ១៣០០នាក់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

យោងតាមប្រសាសន៍ផ្ទាល់ របស់គណៈគ្រប់គ្រងគ្រង ក្រុមហ៊ុន “ដោយសារយើងជឿជាក់ថា កុមារៗគឺជាអនាគតធនធានដ៏មានតម្លៃ ក្នុងការកសាងសង្គមជាតិនាពេលអនាគត ដូច្នេះយើងចង់ចូលរួមជាចំណែកមួយជំរុញការលូតលាស់ ការសិក្សា ដល់កុមារៗដែលងាយរងគ្រោះ ក្នុងគោលបំណងដើម្បីអោយពួកគាត់ទទួលបាននូវភាពកក់ក្ដៅ ស្នាមញញឹម និងកម្លាំងចិត្តសម្រាប់បន្តក្តីសង្ឃឹមបន្តដំណើរឆ្ពោះទៅមុខឲ្យកាន់តែល្អប្រសើរ” ។
ក្នុងបេសសកកម្មនេះត្រូវបានយកចិត្តទុកដាក់ដោយមានការចូលរួមផ្ទាល់ដោយ៖
– លោកឧកញ៉ា រុណ រដ្ឋា និង លោកជំទាវ លន ល័យហួយ គណៈគ្រង់គ្រង បុរី លន ស៊ីធីឡូទធឺសសារីណា
– លោកស្រី លន ល័យហេង នាយិកាគម្រោង លន ស៊ីធី ឡូតធឺសសាណា
– លោកឧកញ៉ា ធូ សុខចន្ថា និង លោកជំទាវ លន ល័យហួង គណៈគ្រងបុរី ធូលន និងផ្សារទំនើប ធី អិលស្កាយម៉ល –លោកឧកញ៉ា លន លាងហុង និងលោកជំទាវ ជាពិសេសមានការចូលរួមផ្ទាល់ពី
–លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគបាល ខេត្តកំពង់ស្ពឺ និងសប្បុរសជនជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានផ្តាំផ្ញើរទៅដល់ កុមារៗទាំងអស់ថា “កូនៗត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សី មានអាកប្បកិរិយារម្យទម្យ សុភាពរាបសារ និងអោយមានការតស៊ូក្នុងជីវិត កុំបាក់ទឹកចិត្ត ហើយឈោងចាប់ក្ដីស្រម៉ៃ ជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេង“។
សូមបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន លន ស៊ីធីគ្រុប គឺជាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចនទ្រព្យធំមួយ លើវិស័យសំណង់ លំនៅដ្ឋានដែលមានទាំងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាំងពីឆ្នាំ២០០៤មកម្ល៉េះ៕



