ស្នេហាថ្មីថ្មោងមួយមួយគួរ ដែលទើបរៀបបានការគឺលោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្ពាល័យ ដែលជាគូស្វាមីភរិយាថ្មីថ្មោង បានស្ម័គ្រចិត្តប្រគល់ថវិកាចំណងដៃចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបជាមួយការរាតត្បាតនៃជំងឺឧត្បាតមួយនេះ។នេះបើតាមការចេញផ្សាយរបស់ fresh news។

ការប្រគល់ថវិកានេះធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០២ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានរបស់គូស្វាមីភរិយាថ្មីនេះផងដែរ។
លោកស្រីរដ្ឋលេខាធិការបានចូលរួមអបអរសាទរចំពោះគូស្វាមីភរិយាថ្មី ដែលទើបបានរៀបអាពាណ៍ពិពាណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណចំពោះលោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្ពាល័យ ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តសប្បុរសធម៌ ហើយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអ្នករងគ្រោះដោយសារជំងឺកូវីដនឹងចងចាំទុកចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ៕



