គេតែងតែឃើញមានបុរសច្រើនជាងនារីនិយាយដល់ «មហាសេដ្ឋីពាន់លានដុល្លារ»។ នៅថ្ងៃនេះយើងនឹងនាំប្រិយមិត្តឲ្យងាកមកចាប់អារម្មណ៍ដោយលើកយកមកបង្ហាញពីមហាសេដ្ឋីនី តើអាយដលរូបណាខ្លះជាមហាសេដ្ឋីពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ?
ខាងក្រោមនេះជាឈ្មោះស្រ្តីឆ្នើម ៥ រូប ស្អាត ឆ្លាតជាមហាសេដ្ឋីនីដែលមានជំនួញពេញដៃ៖

៥. Selena Gomez ៖ ជាតារាស្រីចម្រៀងវ័យ ៣២ ឆ្នាំ កំពុងធ្វើជំនួញគ្រឿងសម្អាងជោគជ័យ ទ្រព្យសម្បត្តិរបស់នាងត្រូវបានគេវាយតម្លៃកំពុងកើនឡើងដល់ ១,៣ ពាន់លានដុល្លារ។

៤. Rihanna ៖ ជាតារាស្រីចម្រៀងនិងសម្ដែងស្រីល្បីអាមេរិកមានទ្រព្យសម្បត្តិពាន់លានដុល្លារពោលគឺ ១.៤ ពាន់ លានដុល្លារត្រឹមឆ្នាំ ២០២៤ នេះ។ តារាស្រីរូបនេះជោគជ័យទាំងឯវិថីសិល្បៈនិងជំនួញ ឯក្នុងជីវិតឯកជននាងមានវ័យ ៣៦ ឆ្នាំនិងមានកូនប្រុសពីរនាក់។

៣. Taylor Swift ៖ ជាតារាពហុជំនាញជាអ្នកនិពន្ធនិងជាតារាស្រីចម្រៀងស្រីដ៏ល្បីល្បាញ នាងមានអាយុ ៣៤ ឆ្នាំទៅហើយ តែសម្រស់នៅស្រស់សោភាដដែល ចំពោះទ្រព្យសម្បត្តិរបស់នាងវិញត្រូវបានគេវាយតម្លៃថាកើនឡើងដល់ ១,៦ ពាន់លានដុល្លារ និងបានរុញឲ្យនាងស្ថិតក្នុងបញ្ជីស្ដ្រីដែលមានទ្រព្យច្រើនជាងគេអាយុក្រោម ៤០ ឆ្នាំរបស់ Forbes ។

២. Kim Jung-min ៖ ជាតារាសម្ដែងជនជាតិកូរ៉េខាងត្បូងមានវ័យទើបនឹង ២២ ឆ្នាំប៉ុណ្ណោះមានទ្រព្យសម្បត្តិសរុបដល់ ១.៧ ពាន់លាន ដុល្លារ។ ក្រៅពីវិស័យសិល្បៈផ្ទាល់ខ្លួនតារាចម្រៀងរូបនេះជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Nexon ដែលជាក្រុមហ៊ុនរកសុីលើ វិស័យអភិវឌ្ឈន៍សុសវែរ និងការផលិត Video game និង Online game ផងដែរ។

១. Melanie Perkins ៖ ជាសហស្ថាបនិកនិងជានាយកប្រត្តិក្រុមហ៊ុនអភិវឌ្ឈន៍សុសវែរដ៏ល្បីល្បាញគឺ Canva ។ សហស្ថាបនិកជនជាតិអូស្រ្ដាលីវ័យ ៣៧ ឆ្នាំរូបនេះកាន់កាប់ភាគហ៊ុនក្រុមហ៊ុន 18% និងបានរុញឲ្យក្រុមហ៊ុនមានភាពរីកចម្រើនកើនតម្លៃដល់ទៅ ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១ ក្នុងឆ្នាំដដែលនោះ នាងជាប់ឈ្មោះក្នុងចំណោម ស្រ្តីមានទ្រព្យច្រើនជាងគេនៅអូស្រ្ដាលីរហូតមក ដល់បច្ចប្បន្ន និងកំពុងស្ថិតក្នុងបញ្ជីស្ដ្រីមានទ្រព្យច្រើនជាងគេអាយុក្រោម ៤០ ឆ្នាំរបស់ Forbes ផងដែរ៕